ដោយៈ សរិទ្ធ / ភ្នំពេញៈ បុរសម្នាក់ បានបើកម៉ូតូឡំប្រឺតា ក្នុងល្បឿនលឿន រេចង្កូតបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ រួចបន្តមកបុករថយន្ត BMW ដែលចតទុក នៅមុខកន្លែងលក់ សម្ការបន្ទប់ទឹក យីហោ អាមេរិកាំង ស្តង់ដា បណ្តាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១០ និង ២០ នាទី យប់ថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមានម៉ូតូឡំប្រឺតា មួយគ្រឿង ពណ៌ ស ពាក់ស្លាកលេខ កណ្តាល 1AH-8341 បើកបរដោយបុរសម្នាក់ ចុះពីលើស្ពានអាកាស ៥ មករា ក្នុងទិសដៅ ពីខាងលិច ទៅខាងកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូត ទៅបុកនឹងរបាំងថ្ម ពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យម្ចាស់ម៉ូតូឡំប្រឺតា ធ្លាក់ពីលើម៉ូតូ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។ ចំណែកឯម៉ូតូឡំប្រឺតា មិនទាន់អស់ល្បឿន ក៏បានជ្រុលទៅ បុកនឹងរថយន្ត BMW ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AF-6081 ដែលចតទុកនៅខាងមុខ កន្លែងលក់សម្ការបន្ទប់ទឹក យីហោ អាមេរិកាំង ស្តង់ដា បណ្ដាលឱ្យរងការខូចខាត ផ្នែកខាងមុខ ចំហៀងខាងស្តាំ យ៉ាងដំណំ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ ហើយបានទាក់ទង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ ធ្វើការវាស់វែង យករថយន្ត និងម៉ូតូឡំប្រឺតា ទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក រង់ចាំដោះស្រាយ ពេលក្រោយតាមផ្លូវច្បាប់ ៕/V
បុរសម្នាក់ របួសធ្ងន់ ដោយសារបើកឡំប្រឺតា បុករបាំងថ្ម ពុះចែកផ្លូវ
បុរសម្នាក់ របួសធ្ងន់ ដោយសារបើកឡំប្រឺតា បុករបាំងថ្ម ពុះចែកផ្លូវ
បុរសម្នាក់ របួសធ្ងន់ ដោយសារបើកឡំប្រឺតា បុករបាំងថ្ម ពុះចែកផ្លូវ