Home ព័ត៌មានជាតិ សន្តិសុខ ៤ នាក់ បាន​ស្...

៤ នាក់ បាន​ស្លាប់ និង របួស ដោយ​គ្រោះថ្នាក់​ចរាចរណ៍ លើផ្លូវ​ជាតិ​លេខ​៤

ដោយៈ វណ្ណៈ / ព្រះសីហនុៈ មនុស្ស ៤ នាក់ បាន​ស្លាប់ និង របួស ក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ ដ៏​រន្ធត់​មួយ លើ​ដង​ផ្លូវជាតិ​លេខ​៤ ក្នុង​ទឹកដី​ស្រុក​ព្រៃនប់ ដែល​បង្ករ​ឡើង ដោយ​រថយន្ត​ធំ បុក​ប៉ះ​រថយន្ត​តូច ខូចខាត​ខ្ទេចខ្ទី​តែម្តង​។​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង លើផ្លូវ​ជាតិ​លេខ​៤ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ១៩៧-១៩៨ ស្ថិតនៅ​ភូមិ​អូរ​ឧកញ៉ា​ហេង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ កាលពី​វេលា​ម៉ោង ១១ និង ៣០ នាទី យប់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ ២០២១​។​

​លោក​វរសេនីយ៍ឯក ហ៊ួ យ៉ៃ អធិការនគរបាល ស្រុក​ព្រៃនប់ បាន​ឲ្យ​ដឹងថាៈ ក្នុង​ហេតុការណ៍​នេះ មាន​មនុស្ស ពីរ​នាក់ បាន​ស្លាប់ នៅនឹងកន្លែង​កើតហេតុ និង ពីរ​នាក់​ទៀត បាន​រងរបួស​ធ្ងន់ ហើយ​បាន​ត្រូវបញ្ជូន ទៅ​មន្ទីរពេទ្យបង្អែក ចំការចេក ខេត្ត​ព្រះសីហនុ ។​

​លោក​វរសេនីយ៍ឯក ហ៊ួ យ៉ៃ បាន​បន្តថាៈ ករណីនេះ បង្កដោយ​រថយន្ត ម៉ាក HYUNDAI ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 3E-7497 ដែលមាន​ទិសដៅ ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ អ្នកបើកបរ មិន​ស្គាល់​អត្តសញ្ញាណ (​បាន​រត់គេចខ្លួន​)​។ នៅពេល​មកដល់ ចំណុច​ខាងលើ រថយន្ត ម៉ាក HYUNDAI បាន​រេ​ចង្កូត មក​ខាងឆ្វេង​ដៃ បុក​រថយន្ត ម៉ាក TOYOTA COROLLA ពណ៌​សំបក​ឪឡឹក ពាក់​ផ្លាកលេខ ភ្នំពេញ 2C-0818 ដែលមាន​ទិសដៅ​ពី​ផ្ទុយគ្នា បើកបរ​ដោយ​ឈ្មោះ យី ផ​ល្លេង ភេទ​ស្រី អាយុ ៤៨​ឆ្នាំ (​ស្លាប់​); ឈ្មោះ លីន អាយុ ២៩​ឆ្នាំ (​ស្លាប់​), ឈ្មោះ ទេស អាទិ​ការ ភេទ​ស្រី អាយុ ៤១​ឆ្នាំ (​រងរបួស​ធ្ងន់​), ឈ្មោះ សា​សា ភេទ​ប្រុស អាយុ ១១​ឆ្នាំ (​របួសធ្ងន់​) ។ អ្នក​ទាំង ៤ មាន​លំនៅ នៅ​ភូមិ​ដូន​លយ ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

​បច្ចុប្បន្ន សាកសព បាន​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី ។ ជនរងគ្រោះ បាន​បញ្ជូនទៅ​សង្គ្រោះ នៅ មន្ទីរពេទ្យបង្អែក​ខេត្ត ។ រីឯ​វត្ថុតាង រថយន្ត​ទាំងពីរ យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ព្រៃនប់​៕/V​

៤ នាក់ បាន​ស្លាប់ និង របួស ដោយ​គ្រោះថ្នាក់​ចរាចរណ៍ លើផ្លូវ​ជាតិ​លេខ​៤

៤ នាក់ បាន​ស្លាប់ និង របួស ដោយ​គ្រោះថ្នាក់​ចរាចរណ៍ លើផ្លូវ​ជាតិ​លេខ​៤

៤ នាក់ បាន​ស្លាប់ និង របួស ដោយ​គ្រោះថ្នាក់​ចរាចរណ៍ លើផ្លូវ​ជាតិ​លេខ​៤

៤ នាក់ បាន​ស្លាប់ និង របួស ដោយ​គ្រោះថ្នាក់​ចរាចរណ៍ លើផ្លូវ​ជាតិ​លេខ​៤

៤ នាក់ បាន​ស្លាប់ និង របួស ដោយ​គ្រោះថ្នាក់​ចរាចរណ៍ លើផ្លូវ​ជាតិ​លេខ​៤

៤ នាក់ បាន​ស្លាប់ និង របួស ដោយ​គ្រោះថ្នាក់​ចរាចរណ៍ លើផ្លូវ​ជាតិ​លេខ​៤

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular