Home ព័ត៌មានជាតិ សន្តិសុខ ជិះ​ម៉ូតូ​ធ្ល...

ជិះ​ម៉ូតូ​ធ្លាក់​ស្ពាន​របួសធ្ងន់​២​នាក់​

ដោយ​:​បាយ័ន​/​សៀមរាប​: បុរស​២​នាក់ បាន​រងរបួស​ធ្ងន់ បន្ទាប់ពី​បើក​ម៉ូតូ​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​ធ្លាក់​ស្ពាន កាលពី​រសៀល​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២១ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ A នៅ​ចំណុច​ភូមិ​អង្ក្រង ឃុំ កន្ទ្រាំ​ង ស្រុក​បា​សាទ​បាគង ខេត្តសៀមរាប​។​

​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក MSX ពណ៌ ខ្មៅ ស្លាក​លេខ សៀមរាប 1Y 3423 ដោយ​បើកបរ​ជា​ជនជាតិខ្មែរ និង​អ្នករួមដំណើរ​ជា​ជន​ជាតិចិន​។ ជនរងគ្រោះ​ទាំង​២​នាក់​មិន​ត្រូវបាន​ស្គាល់​អត្ត​ស​ញ្ណា​ណ​នៅឡើយ ហើយ​រងរបួស​ធ្ងន់​ដូចគ្នា ត្រូវបាន​រថយន្ត​ពេទ្យ​យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​៕​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular