ប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២១របស់សម្ពន្ធយុវជនស្រឡាញ់សន្តិភាពសាខាខេត្តកំពង់ឆ្នាំង

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈអាជ្ញាធរខេត្តបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២១របស់សម្ពន្ធយុវជនស្រឡាញ់សន្តិភាពសាខាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោកឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង លោកស្រីកែ ច័ន្ទមុនី តំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងនិងលោកប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន និង ជាប្រធានប្រតិបត្តិ សម្ពន្ធយុវជនស្រលាញ់សន្តិភាព ។

លោកស្រីតុង ណារី ប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រឡាញ់សន្តិភាពខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍បញ្ជាក់អោយដឹងថាៈសាខាសម្ពន្ធយុវជនស្រឡាញ់សន្តិភាពខេត្តកំពង់ឆ្នាំង មាន១សាខាថ្នាក់ខេត្ត,៨អនុសាខាក្រុងស្រុកក្នុងខេត្ត,និង៧០ឃុំសង្កាត់ក្នុងខេត្តដែលមានសមាជិកសរុបចំនួន៣,១៥០រូប ស្រី៤១២រូប៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular