ប្រែសម្រួលៈវាសនា/បាងកក៖មនុស្ស៤នាក់បានរងរបួសតិចតួចក្នុងការផ្ទុះតូចមួយនៅមុខផ្សារមួយក្នុងក្រុងបាងកកកាលពីថ្ងៃសៅរ៍ទី១៦មករាបន្ទាប់ពីបំបែកហ្វូងបាតុកម្មនៅជិតវិមានប្រជាធិបតេយ្យ។គេមិនដឹងថាតើការផ្ទុះនេះមានពាក់ព័ន្ធនឹងការប្រឆាំងតវ៉ានេះដែរឬយ៉ាងណា។
វាបានចាប់ផ្តើមជាមួយនឹងមនុស្សបួនដប់នាក់ដែលហៅខ្លួនឯងថា «ក្រុមឆ្មាំសេរីភាព» បានជួបជុំនៅជិតវិមានប្រជាធិបតេយ្យនៅពេលថ្ងៃត្រង់។ពួកបានលាតបដាសធំមួយជាមួយលេខ១១២ ដោយចង់និយាយដល់ច្បាប់ប្រមាថព្រះមហាក្សត្រ ។ពួកគេបានស្នើសុំអោយប្រជាជនដែលធ្វើដំណើរឆ្លងកាត់ចូលរួមសម្តែងមតិអំពីរដ្ឋាភិបាលនិងច្បាប់ប្រមាថស្តេច។
ក្នុងចំណោមសារបញ្ចេញមតិរួមមាន «ការសិក្សាអប់រំថៃត្រូវការធ្វើអោយប្រសើរឡើង» «បញ្ឈប់រំខានយាយីរប្រជាជន» «រដ្ឋាភិបាលបរាជ័យ សង្គមបែកបាក់» និង«កូវីដ១៩ ជាលេសដោះសារ»។
សូមបញ្ជាក់ថាចាប់តាំងពីចាប់ផ្តើមចាត់ការលើចលនាទាមទារលទ្ធិប្រជាធិបតេយ្យតាំងពីពាកើកណ្តាលខែវិច្ឆិកាមក សកម្មជនថៃជាង៤០នាក់ត្រូវបានចោទប្រកាន់ពីបទប្រមាថស្តេច។
កាលពីថ្ងៃសៅរ៍ ប៉ូលិសបានព្រមានថា ការប្រឆាំងតវ៉ារបស់គេរំលោភនឹងច្បាប់គ្រាអាសន្នស្តីពីកូវីដ១៩ ដែលអាចជាប់គុក២ឆ្នាំនិងពិន័យប្រាក់៤០.០០០បាត។ប៉ូលិសក្រោយមកបានចាប់ផ្តើមចាប់ខ្លួនមនុស្សនិងរឹបអូសបដា ដែលនាំអោយមានការប្រវាយប្រតប់គ្នា។គេថា មនុស្ស២នាក់ត្រូវបានចាប់ខ្លួននៅទីនេះ។
ក្រុមឆ្មាំសេរីភាពនេះ ក្រោយមកបានទៅកាន់ប៉ុស្តិ៍ប៉ូលិសទាមទារអោយដោះលែងអ្នកដែលត្រូវចាប់ខ្លួន និងពេលល្ងាចពួកគេបានទៅកាន់ផ្សារលក់ដូរធំមួយ ដោយធ្វើការទាមទារអោយដោះលែងអ្នកដែលត្រូវបានចាប់ខ្លួន។
ប៉ូលិសបានប្រាប់អោយពួកគេចាកចេញ និងនៅពេលពួកគេចាកចេញគេឮសម្លេងផ្ទុះមួយនៅមុខផ្សារ ដោយបណ្តាលអោយរបួសមនុស្ស២នាក់។
មនុស្ស៥នាក់ទៀតត្រូវបានចាប់ខ្លួននៅទីនេះ។
នៅថ្ងៃសៅរ៍នេះដែលក្រុមមួយហៅខ្លួនឯងថា «សិស្សគម្រក់» ដែលជាក្រុមយុវជនធ្វើយុទ្ធនាការកែទំរង់ការសិក្សាអប់រំ ក៏បានធ្វើបាតុកម្មជានិម្មិតរូបមួយដើម្បីកត់សំគាល់ទិវាគ្រូបង្រៀន៕
អ្នកប្រឆាំងតវ៉ាម្នាក់លត់ជង្គង់នៅមុខគំនររំពាត់ឬស្សីនិងគ្រឿងការិយាល័យដែលប្រឡាក់ទឹកថ្នាំពណ៌ក្រហមនៅមុខក្រសួងអប់រំនៅក្នុងក្រុងបាងកកកាលពីថ្ងៃសៅរ៍