ដោយ:គ្រញូង/បាត់ដំបង: នៅទីស្នាក់ការគណបក្សស្រុកសំពៅលូនខេត្តបាត់ដំបង មានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារគណបក្សស្រុកសំពៅលូន២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២១ក្រោមអធិបតីភាពលោកងួន រតន:ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង កាលពីព្រឹកម្សិលមិញនេះ។
ក្នុងឱកាសនោះលោកងួន រតនៈបានមានប្រសាសន៍ជម្រុញដល់ក្រុមការងារចុះជួយមូលដ្ឋានស្រុក ឃុំ
ត្រូវយកចិត្តទុក្ខដាក់ជួយដោះស្រាយបញ្ហាប្រឈមនៅក្នុងមូលដ្ឋាន និងលើកទិសដៅការងារបន្ត ពិសេសជម្រុញប្រជាពលរដ្ឋ ដែលមិនទាន់បានចុះឈ្មោះ បោះឆ្នោតត្រូវនាំគ្នាទៅចុះឈ្មោះបោះឆ្នោតឲ្យបានទាន់
ពេលវេលា និងលើកទិសដៅសម្រាប់ឆ្នាំ២០២១, ការកសាងសមាជិកបក្ស, ការចិញ្ចឹមចលនា និង ការគ្រប់គ្រងពលករដែលឆ្ងងមកពីប្រទេសថៃ ការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណ:ឲ្យបានល្អប្រសើរ៕