ប្រែសម្រួលៈវាសនា/ម៉ានីល៖ចិនកាលពីថ្ងៃសៅរ៍ បានសន្យាជួយផ្តល់វ៉ាក់សាំង៥០០.០០០លានដូសដល់ហ្វីលីពីន នៅពេលប្រទេសទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងហេដ្ឋារចនាសម្ពន្ធក្នុងបំណងជំរុញការរើបរើសេដ្ឋកិច្ចឡើងវិញនៅក្រោយការឆ្លងរាតត្បតជំងឺកូវីដ១៩។
ប្រធានាធិបតីហ្វីលីពីន កាលពីខែមីនាបានដាក់បំរាមយ៉ាងរឹងរឹងនិងយូរបំផុតមួយនៅលើលោកដើម្បីទប់ស្កាត់កូវីដ១៩ ដោយបញ្ឈប់អ្វីដែលគេហៅថា កំណើនសេដ្ឋកិច្ចលឿនបំផុតនៅអាស៊ីកាលពីមុនផ្ទុះជំងឺឆ្លងនេះ។
ក្នុងអំឡុងជួបប្រជុំជាមួយសមភាគីហ្វីលីពីន រដ្ឋមន្រ្តីការបរទេសចិនលោកវ៉ាង យី បាននិយាយថា « ក្នុងនាមជាមិត្តរបស់ហ្វីលីពីន និងជាប្រទេសជិតខាងជិតស្និទ្ធបំផុត យើងនឹងឈរនៅជាមួយប្រជាជនហ្វីលីពីន រហូតដល់ពេលយកឈ្នះលើវីរុស»។
កិច្ចពិភាក្សារបស់លោកវ៉ាងនៅក្រុងម៉ានីល បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល១សប្តាហ៍របស់លោកនៅប្រទេសនៅអាស៊ីអាគ្នេយ៍ចំនួន៤។
សូមបញ្ជាក់ថា ចាប់តាំងពីចូលកាន់តំណែងនៅឆ្នាំ២០១៦មក ប្រធានាធិបតីហ្វីលីពីនលោក ឌុយទែត បានស្វះស្វែងបង្កើតទំនាក់ទំនងកក់ក្តៅឡើងជាមួយចិន ដោយទុកជម្លោះទឹកដីទៅមួយផ្នែកជាថ្នូរនឹងការសន្យាផ្តល់ជំនួយ ឥណទាននិងការវិនិយោគពីចិន។
កាលពីថ្ងៃសៅរ៍ លោកបាននិយាយថា«ចិនដើរតួនាទីសំខាន់ណាស់ក្នងការធ្វើអោយសេដ្ឋកិច្ចតំបន់របស់យើងរស់ឡើងវិញ។ចូរពួកយើងខិតខំអោយអស់ពីសមត្ថភាពដើម្បីធ្វើអោយសកម្មភាពសេដ្ឋកិច្ចរវាងហ្វីលីពីននិងចិនកំរើកឡើងវិញ»៕
រដ្ឋមន្រ្តីការបរទេសហ្វីលីពីន(ឆ្វេង)និងសមភាគីចិន ជួបគ្នានៅក្រុងម៉ានីលកាលពីថ្ងៃសៅរ៍