Home ព័ត៌មានអន្តរជាតិ ឥណ្ឌូនេស៊ីតាម...

ឥណ្ឌូនេស៊ីតាមស្វែងរកអ្នកនៅមានជីវិត នៅពេលចំនួនមនុស្សស្លាប់ដោយរញ្ជួយដីកើនដល់៥៦នាក់

ប្រែសម្រួលៈវាសនា/ហ្សាការតា៖ចំនួនមនុស្សស្លាប់ពីរញ្ជួយដីដ៏ខ្លាំងមួយនៅលើកោះស៊ូឡាវេស៊ីរបស់ឥណ្ឌូនេស៊ីបានកើនដល់ចំនួន៥៦នាក់នៅថ្ងៃអាទិត្យនេះ នៅពេលមនុស្សរាប់ពាន់នាក់ទៀតបាត់បង់ជម្រកនិងអ្នកជួយសង្រ្គោះកំពុងបន្តស្វែងរកអ្នកនៅមានជីវិតនៅក្រោមគំនរអាគារនិងផ្ទះដែលដួលរលំ។

ក្នុងពេលជាមួយគ្នា បណ្តាមន្ទីរពេទ្យក្នុងតំបន់រងគ្រោះកំពុងជោរជន់ដោយអ្នករងរបួសពីរញ្ជួយដីកំលាំង៦,២រិច្ឆទ័រកាលពីថ្ងៃសុក្រ។

គេមិនដឹងថាតើនៅមានសាកសពមនុស្សប៉ុន្មាននាក់ទៀត ឬក៏នៅមាននរណាម្នាក់នៅមានជីវិតកំពុងនៅក្រោមគំនេបាក់បែកនៃអាគារនិងផ្ទះដែលដួលរលំនៅឡើយ៕

អាជ្ញាធរនៅមន្តស្វែងរកជនរងគ្រោះនៅក្រោមគំនរបាក់បែកនៃអាគារដួលរលំក្រោយរញ្ជួយដីកាលពីថ្ងៃសុក្រ

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular