ដោយៈមុនី័រ័ត្ន/ភ្នំពេញៈសម្តេចអគ្គមហាសេនាបតីតេជាហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាស នៅព្រឹកថ្ងៃទី១៧ខែមករានេះថា វ៉ាក់សាំងដែលនឹងចាក់លើកទីមួយនិងមុនគេគឺរូបសម្តេច។
សម្តេចតេជោបានបញ្ជាក់នៅក្នុងផេកផ្លូវការរបស់សម្តេចថា“ពីរថ្ងៃមុននេះខ្ញុំព្រះករុណាខ្ញុំបានទូលប្រគេននិងជម្រាបជូនបងប្អូនជនរួមជាតិយើងហើយថាយើងបានទទួលពីសាធារណរដ្ឋប្រជាមានិតចិននូវជំនួយវ៉ាក់សាំងលើកដំបូងចំនួនមួយលានដូស។ថ្ងៃនេះដើម្បីបង្កើតនូវជំនឿទុកចិត្តលើវ៉ាក់សាំងនិងជំរុញចលនាប្រយុទ្ធប្រឆាំងកូវីដ១៩ខ្ញុំព្រះករុណាខ្ញុំសូមប្រកាសថាវ៉ាក់សាំងដែលនឹងចាក់លើកទីមួយនិងមុនគេគឺរូបខ្ញុំព្រះករុណាខ្ញុំនេះតែម្តង”។
សម្តេចបញ្ជាក់យ៉ាងម៉ឹងម៉ាត់ទៀតថា”ខ្ញុំព្រះករុណាខ្ញុំត្រូវតែស្ថិតនៅខ្សែត្រៀមជួរមុខដែលជាទម្លាប់ធម្មតារបស់ខ្ញុំព្រះករុណាខ្ញុំរាប់សិបឆ្នាំមកហើយ។អរគុណសន្តិភាព!។អរគុណនយោបាយឈ្នះ ឈ្នះ!៕សរន