Home ព័ត៌មានជាតិ សន្តិសុខ បញ្ជូន​ជនសង្ស...

បញ្ជូន​ជនសង្ស័យ​បីនាក់​ករណី​ជួញដូរ​គ្រឿងញៀន​មក​តុលាការ​

បញ្ជូន​ជនសង្ស័យ​បីនាក់​ករណី​ជួញដូរ​គ្រឿងញៀន​មក​តុលាការ​

​ដោយ​:​ស​រិ​ទ្ធ​/​ស្វាយរៀង​: ជនសង្ស័យ​០៣​នាក់ ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្តស្វាយរៀង​បញ្ជូនទៅ​តុលាការ ដើម្បី​កាត់ទោស​តាមច្បាប់​ពាក់​ព​ន្ធ័​ករណី​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២១​។​

​ជនសង្ស័យ​ប្រុស​ទាំង​៣​នាក់​មាន​៖ ទី​១-​ឈ្មោះ ណុំ រិត អាយុ​៣០​ឆ្នាំ​, ទី​២-​ឈ្មោះ ជិន សាវ​ង់ អាយុ​២៧​ឆ្នាំ
​និង​ទី​៣-​ឈ្មោះ ឡុ​ច សារឿន អាយុ​៣៥​ឆ្នាំ​។ ពួកគេ​រស់នៅ ស្រុក​រមាសហែក ខេត្តស្វាយរៀង ។​

​កាលពី​ថ្ងៃទី​១៥ មករា កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​រមាសហែក បាន​បើក​ការស្រាវជ្រាវ​ឈានដល់​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ដោយបាន​ឃាត់ខ្លួន​មុខសញ្ញា​ខាងលើ និង​បាន​ដកហូត​បាន​វត្ថុតាង​រួមមាន ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៤៥​កញ្ចប់​តូច ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក ចំនួន​០៩​គ្រាប់ ទូរស័ព្ទដៃ​០៤​គ្រឿង ព្រមទាំង​ឧបករណ៍​-​សម្ភារៈប្រើប្រាស់​មួយចំនួន​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular