Home ព័ត៌មានសំខាន់ៗ ធ្លាយ​ទុយោ​បូ...

ធ្លាយ​ទុយោ​បូម​បែន​រថយន្ត​ដឹក​ខ្សាច់​ចំបុរសម្នាក់ធ្លាយពោះវៀនស្លាប់មួយរំពេច

ដោយ​:​បាយ័ន​/​សៀមរាប​: បុរស​ជា​អ្នកបើកបរ​រថយន្ត​ដឹក​ខ្សាច់​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​បន្ទាប់ពី​បើករថយន្ត​ដឹក​ខ្សាច់​មកចាក់​នៅ​ការដ្ឋាន​ព្រលានយន្តហោះ​ថ្មី ហើយ​បែន​ចាក់​ខ្សាច់ លុះ​ទំលាក់​បែន​មកវិញ​មិន​ធ្លាក់ ក៍​ចុចុះទៅដោះទុយោ ហើយ​ធ្លាយ​ចុង​ទុយ​យោ​ចំ ពោះ ធ្លាយ​ពោះវៀន បណ្តាលអោយ​ស្លាប់​ភ្លាមៗ​មួយ​រំពេច​។​

​គ្រោះថ្នាក់​ខាងលើនេះ កើតឡើង​នៅវេលា​ម៉ោង​០៩​និង​៣០​នាទី ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២១​នេះ ស្ថិតនៅ​ចំណុច​ការដ្ឋាន​ចិន​ធ្វើ​ព្រលានយន្តហោះ​ថ្មី ក្នុងភូមិ​ប្រវាល ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​​សមត្ថកិច្ច​នគរបាល​ស្រុក​សូទ្រនិគម បាន​និយាយថា ជនរងគ្រោះ​មានឈ្មោះ​ផាត សោភា អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ទួល​ព្រិច ឃុំ​មាន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។​

​តាម​ការពិនិត្យ ពី​មន្ត្រី​ជំនាញ​ប៉ូលីស ពុំមាន​ស្លាកស្នាម​អ្វី​ពាក់ព័ន្ធ​នឹង​បទល្មើស​ទេ​។ សព​ជនរងគ្រោះបាន​ប្រគល់​អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​srn

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular