ដោយៈ ភ្នំស្វាយ/បន្ទាយមានជ័យៈ លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ អោយដឹងកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ថា ពលករខ្មែរមកពីប្រទេសថៃ ឆ្លងកាត់និងស្នាក់នៅធ្វើចត្តាឡីស័ក នៅខេត្តបន្ទាយមានជ័យ ដែលឆ្លងមេរោកកូវីដ-១៩ ហើយសម្រាកព្យាបាលថែទាំសុខភាពគិតត្រឹមថ្ងៃនេះ បានកើនដល់៣៦នាក់ ដែលវិជ្ជមានថ្មីក្នុងថ្ងៃនេះ១នាក់ និងបានជាសះស្បើយវិញ៣នាក់ហើយ។ ដូច្នេះ អ្នកកំពុងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន៣៤នាក់ ៕
