អាជ្ញា​ធរមាន​សមត្ថកិច្ច យក​ឡានពេទ្យ​ទៅ​ដឹក​ពលករ​ខ្មែរ ដែល​រត់គេច និង​គ្រួសារ មក​ធ្វើ​ច​ត្តា​ឡី​ស័ក​

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​យក​រថយន្ត​សង្គ្រោះបន្ទាន់ ទៅ​ដឹក​ពលករ​ខ្មែរ ដែល​រត់​គេចវេស ពី​ការត្រួតពិនិត្យ ធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​នាំយក​ទាំង​ក្រុមគ្រួសារ មក​ធ្វើ​ច​ត្តា​ឡី​ស័ក ព្រោះ​ដើម្បី​បង្កា​ការពារ​ហា​នី​ភ័យ ពី​ការឆ្លង​រីក​រាលដាល មេរោគ​/​ជំងឺ​វីដ ១៩ នៅក្នុង​សហគមន៍​កម្ពុជា ដែល​ករណីនេះ គឺជា​លើក​ទី​២ ហើយ នៅ​ក្រុង​សិរីសោភ័ណ​។​

​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ បានអោយដឹង កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២១​ថាៈ កាលពី​ព្រឹក​ថ្ងៃនេះ នៅ​ភូមិ​ព្រៃ​ឫស្សី សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ បងប្អូន​ពលករ​ខ្មែរ បាន​វិល​មកពី​ប្រទេស​ថៃ ចំនួន ៣ នាក់ ដោយ​មិន​បានធ្វើ​ច​ត្តា​ឡី​ស័ក​។ ហេតុនេះ លោក និង​ក្រុមការងារ មន្ត្រី​ជំនាញ បាន​យក​ឡានពេទ្យ ទៅ​ដឹកយក​គាត់​ទាំង ៣ នាក់ ទៅធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន ១៤ ថ្ងៃ​។ នេះ​បើទោះបី​អវិជ្ជមាន ចំពោះ​កូ​វីដ​១៩ ក៏ដោយ ។​

អាជ្ញា​ធរមាន​សមត្ថកិច្ច យក​ឡានពេទ្យ​ទៅ​ដឹក​ពលករ​ខ្មែរ ដែល​រត់គេច និង​គ្រួសារ មក​ធ្វើ​ច​ត្តា​ឡី​ស័ក​

​សូម​រំលឹកថា កាលពី​សប្តាហ៍​មុន មន្ត្រី​ក្រុមការងារ បាន​យក​ឡានពេទ្យ ទៅ​ដឹក​ពលករ​ខ្មែរ ដែល​រត់គេច​ពី​ការ​ត្រូតពិនិត្យ និង​ធ្វើ​ច​ត្តា​ឡី​ស័ក បែបនេះ​ម្តង​ហើយ នៅ​សង្កាត់​ភ្នៀ​ត​។ តែបើ​គិត​នៅ​ទូទាំង​ខេត្ត ឬ​នៅ​ស្រុក ក្រុង ៨ ទៀត ករណី​ពលករ​រត់គេច ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក មាន​ជា​បន្តបន្ទាប់ រាប់សិប​នាក់​ហើយ​។​

​ដូច​កន្លងមក កម្លាំង​អាវុធហត្ថ នគរបាល មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​ប្រើ​គ្រប់​មធ្យោបាយ ដើម្បី​ពង្រឹង​ការគ្រប់គ្រង ត្រួតពិនិត្យ​ពលករ​ខ្មែរ ត្រឡប់​ពី​ប្រទេស​ថៃ ជា​ដើមទី​ដែលមាន​ការផ្ទុះ​ជំងឺ​កូ​វីដ ១៩ ពេញបន្ទុក នៅក្នុង​សហគមន៍​នោះ​។​

អាជ្ញា​ធរមាន​សមត្ថកិច្ច យក​ឡានពេទ្យ​ទៅ​ដឹក​ពលករ​ខ្មែរ ដែល​រត់គេច និង​គ្រួសារ មក​ធ្វើ​ច​ត្តា​ឡី​ស័ក​

​ទាក់ទិន​នឹង​ការគ្រប់គ្រង​ពលករ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក លោក មួក ឡាយ មន្ត្រី​សាលាក្រុង​សិរីសោភ័ណ បានអោយដឹងថាៈ ពេលខ្លះ ពួកគាត់ (​ពលករ​ខ្មែរ​) ង ង៉ក់ ព្រោះតែ​ធុញ​នឹង​ស្ថិតនៅក្នុង អំឡុង​ធ្វើ​ច​ត្តា​ឡី​ស័ក ១៤ ថ្ងៃ ។ តែ​ពេលខ្លះ ពួកគាត់ លួច​ស​សើរ ពី​ការរៀបចំ របស់​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ថ្នាក់ដឹកនាំ ដែល​រក្សា​ការពារ​គាត់ បានល្អ ផុតពី​ការឆ្លង​ជ​ងឺ​កូ​វីដ​១៩ ហើយ បាន​ហូបចុក ៣ ពេល ក្នុង​១​ថ្ងៃ គ្រប់គ្រាន់ ទទួលយក​រាល់​សំណើ សំណូមពរ របស់​ពួកគាត់​ទៀតផង ។​

​សូម​បញ្ជាក់ដែរថា មន្ត្រី​ប្រតិបត្តិ​ករ នៃ​ក្រុមការងារ របស់​គណៈកម្មការ ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ ១៩ ខេត្ត ស្រុក ក្រុង មួយចំនួន បាន​រអ៊ូរ​រទាំ​នឹង​ការងារ​ទទួល​បម្រើ គ្រប់គ្រង​ពលករ​ខ្មែរ ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​ថា ពួកគេ ស្ទើរតែ​ស្ត្រេ​ស និង​ត្រូវ​ក្រុមគ្រួសារ និង​សហគមន៍​ខ្លះ រើសអើង​ផង នៅពេល​លះបង់ ពេលវេលា​ធ្វើការ​ងារ ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ​១៩​នេះ​៕/V​

អាជ្ញា​ធរមាន​សមត្ថកិច្ច យក​ឡានពេទ្យ​ទៅ​ដឹក​ពលករ​ខ្មែរ ដែល​រត់គេច និង​គ្រួសារ មក​ធ្វើ​ច​ត្តា​ឡី​ស័ក​

អាជ្ញា​ធរមាន​សមត្ថកិច្ច យក​ឡានពេទ្យ​ទៅ​ដឹក​ពលករ​ខ្មែរ ដែល​រត់គេច និង​គ្រួសារ មក​ធ្វើ​ច​ត្តា​ឡី​ស័ក​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular