Home ព័ត៌មានសំខាន់ៗ ជីកដីភ្នំកាយយ...

ជីកដីភ្នំកាយយកថ្មត្រូវដីបាក់សង្កត់ស្លាប់

ដោយ:បាយ័ន/សៀមរាប: យុវជនម្នាក់ត្រូវដីបាក់សង្កត់ពីលើបណ្តាលឪ្យស្លាប់ បន្ទាប់ពីយុវជនរូបនេះទៅជីកដីភ្នំដើម្បីកាយយកថ្មមកធ្វើតូបសម្រាប់លក់ដូរ។

ករណីនេះបានកើតឡើងនៅវេលាម៉ោងជាង១១ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះ នៅចំណុចភ្នំស្រីស្នំ ក្នុងភូមិដំណាក់ដំរី ឃុំស្លែងស្ពាន ស្រុកស្រីស្នំ។

នគរបាលស្រុកស្រីស្នំ បាននិយាយថា ជនរងគ្រោះមោះ ជូន ចាន់ធុន អាយុ២៣ឆ្នាំ រស់នៅភូមិស្តៅពក ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ជាកសិករ។

នៅមុនពេលកើតហេតុជនរងគ្រោះបានទៅជីកដីកាយយកថ្មនៅភ្មំស្រីស្នំ ដើម្បីយកមកធ្វើតូបសម្រាប់លក់ដូរ ស្រាប់តែដីបាក់សង្កត់ពីលើបណ្តាលឲ្យស្លាប់តែម្តង៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular