ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
ងងក់
កិរិយាវិសេសន៍
ដែលងក់រឿយៗ
ដើរងងក់, ធ្វើការងងក់; ច្រើននិយាយចំពោះតែមនុស្សចាស់ ដែលដើរ ឬ ធ្វើការងើបៗ ងក់ៗ ដោយជរា ។
ក្ងិងក្ងង់
គុណសព្ទ
វៀចក្រវិកក្រវក់មិនរៀបរយ
ឈើក្ងិងក្ងង់ ជាដើម ។
ក្ងិចក្ងក់
គុណសព្ទ
ដែលវៀចកុងចុះកុងឡើង
ឈើវៀចក្ងិចក្ងក់ ។
ងុរងក់
គុណសព្ទ
ចាស់ជរាគ្រាំគ្រាខ្លាំង, ដែលទ្រមខ្លាំងមានដំណើរជជ្រុលជជ្រក
ចាស់ងុរងក់ (ពាក្យសាមញ្ញ) ។ (ម. ព. ហូនហ៊ក់ ផង) ។
ង៉ិកង៉ក់
កិរិយាសព្ទ
ងេកងោក, ធ្វើមាយាញ៉ិកញ៉ក់ (ម្ញ៉ិកម្ញ៉ក់) ។
កិរិយាវិសេសន៍
ដែលមានដំណើរញ៉ិកញ៉ក់
ដើរង៉ិកង៉ក់, ធ្វើង៉ិកង៉ក់ ។