ពង្វីពង្វក់ , ម្ង៉ិកម្ង៉ក់ , រង៉ិករង៉ក់ , សង្កើសង្កាញ់ , ផ្ងាក់ផ្ងើក​

​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

ពង្វីពង្វក់​

(​ពង់វីពង់វក់​)

​កិរិយាសព្ទ​

ធ្វើ​ឲ្យ​វីវក់ ( ម​. ព​. ពង្វក់ ទៀតផង ) ។​

​ម្ង៉ិកម្ង៉ក់​

កិរិយាវិសេសន៍​

​ដែល​ធ្វើ​ឫក​មាយា​ង៉ិកង៉ក់​
​ឫក​ម្ង៉ិកម្ង៉ក់​, ធ្វើ​ម្ង៉ិកម្ង៉ក់ ( ច្រើនតែ​ស្ត្រី ឬ​កូនក្មេង​តូច ) ។​

គុណសព្ទ​

ដែល​ធ្វើ​ឫក​មាយា​ង៉ិកង៉ក់​
​ឫក​ម្ង៉ិកម្ង៉ក់​, ធ្វើ​ម្ង៉ិកម្ង៉ក់ ( ច្រើនតែ​ស្ត្រី ឬ​កូនក្មេង​តូច ) ។​

​រង៉ិករង៉ក់​

គុណសព្ទ​

ដែល​ទន់​ល្មៃ​ពន់​ពេន​
​ទៀន​ត្រូវ​កម្ដៅថ្ងៃ​ទន់​រង៉ិករង៉ក់ ។​

​សង្កើសង្កាញ់​

​កិរិយាសព្ទ​

​ស្រៀវស្រាញ​ក្ដៅ​មុខ​ក្ដៅ​មាត់​រកកល់គ្រុន​
​កាលណា​បើ​សង្កើសង្កាញ់​ត្រូវ​រក​ថ្នាំលេប ឬ​ផឹក​ភ្លាម​ទៅ កុំ​បង្អង់​ទុក​ឲ្យ​ដល់​ទៅ​ចាប់​គ្រុន​ទាន់​។​

​ផ្ងាក់ផ្ងើក​

​កិរិយាវិសេសន៍​

​បះ​ចុះ​បះ​ឡើង​ងក់​ងើ​ក​, ប៉ាក់ប៉ើក ។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular