ដោយៈ សៅវ៉ាន់ឌី / ព្រះវិហារៈ កម្លាំងមន្ត្រីបរិស្ថានខេត្តព្រះវិហារ បានចុះរុះរើសំណង់ខុសច្បាប់ មួយកន្លែង ដែលជនខិលខូច លួចសាងសង់ លើតំបន់ហាមឃាត់ ស្ថិតនៅភូមិអូរពោធិ ឃុំរម្មណីយ៍ ស្រុករវៀង កាលពីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។
លោក វុធ សាវី ព្រះរាជអាជ្ញារង ខេត្តព្រះវិហារ បានឱ្យដឹងថាៈ ដើម្បីចូលរួមការពារដី នៅតំបន់ហាមឃាត់ ឱ្យនៅគង់វង្ស ដាច់ខាត ត្រូវតែអនុវត្តន៍ច្បាប់ ឱ្យបានតឹងរឹងបំផុត មិនអនុញ្ញាត ឱ្យជនខិលខូច លួចកាប់ឆ្ការរុករានយកដី ក្នុងតំបន់ការពារ ធ្វើជាកម្មសិទ្ធិដាច់ខាត។ ក្នុងទិសដៅចូលរួម អភិរក្សការពារ តំបន់ហាមឃាត់ របស់រដ្ឋឱ្យនៅគង់វង្ស។
លោក វុធសាវី បានអំពាវនាវ ឱ្យប្រជាពលរដ្ឋ មួយចំនួនតូច ត្រូវបញ្ឈប់សកម្មភាព ការចូលកាប់ឆ្ការ រុករានដីព្រៃរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិ តទៅទៀត ព្រោះជាអំពើខុសច្បាប់ ដែលនាំឱ្យមានទោសទណ្ឌ ដល់ខ្លួន និងក្រុមគ្រួសារទៀតផង៕/V
មន្ត្រីបរិស្ថានខេត្តព្រះវិហា ចុះរុះរើសំណង់ខុសច្បាប់ ដែលជនខិលខូច លួចសង់លើតំបន់ហាមឃាត់
មន្ត្រីបរិស្ថានខេត្តព្រះវិហារ ចុះរុះរើសំណង់ខុសច្បាប់ ដែលជនខិលខូច លួចសង់លើតំបន់ហាមឃាត់
មន្ត្រីបរិស្ថានខេត្តព្រះវិហារ ចុះរុះរើសំណង់ខុសច្បាប់ ដែលជនខិលខូច លួចសង់លើតំបន់ហាមឃាត់