ដោយៈ សរិទ្ធ / ភ្នំពេញៈ នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នេះ សមត្ថកិច្ច បានរកឃើញបុរសជនជាតិខ្មែរ សញ្ជាតិអាមេរិកម្នាក់ រត់ចេញពីទីតាំង ធ្វើចត្តាឡីស័ក វិញហើយ ដោយពេលនេះ បាននាំខ្លួនគាត់ ទៅធ្វើចត្តាឡីស័ក សាជាថ្មី និងយកវត្ថុសំណាកតេស្ត ផងដែរ ។ នេះបើតាមការបង្ហើប ពីសមត្ថកិច្ច មុននេះបន្តិច ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ មានបុរសខ្មែរ សញ្ជាតិអាមេរិកាំងម្នាក់ បានរត់ចេញពីទីតាំង ធ្វើចត្តាឡីស័ក នាសណ្ឋាគារទ្បងលីវ នៅផ្លូវលេខ៣១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីហូបអាហារពេលព្រឹករួច។
អ្នកដំណើរនេះ ឈ្មោះ យឹម សេរីវុទ្ធី អាយុ៣៦ឆ្នាំ បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ដោយក្រុមគ្រូពេទ្យ បានយកសំណាក ទៅពិនិត្យ ហើយដាក់ឱ្យចត្តាទ្បីស័ក នៅសណ្ឋាគារឡងលីវ ។ គាត់បានហូបអាហារ ពេលព្រឹក នៅក្នុងសណ្ឋាគារ ហើយបានឆ្លៀតឱកាសរត់គេច ក្រោយហូបអាហារ រួចតែម្តង៕/V
សមត្ថកិច្ច រកឃើញបុរសជនជាតិខ្មែរ សញ្ជាតិអាមេរិកម្នាក់ ដែលរត់ចេញពីទីតាំង ធ្វើចត្តាឡីស័ក វិញហើយ