ប្រែសម្រួលៈវាសនា/កាប៊ុល៖ខ្មាន់កាំភ្លើងបានបាញ់សម្លាប់ចៅក្រមជាស្ត្រីអាហ្វហ្គានីស្ថាន២នាក់ដែលធ្វើការអោយតុលាការកំពូលនៅក្នុងការឆ្មក់វាយប្រហារកាលពីព្រឹកថ្ងៃអាទិត្យនៅក្នុងរដ្ឋធានីកាប៊ុល នៅពេលរលកឃាតកម្មបន្តបង្កការភិតភ័យនៅទូទាំងប្រទេស។
អ្នកនាំពាក្យតុលាការបាននិយាយថា ការវាយប្រហារលើចៅក្រមបានកើតឡើងនៅពេលពួកគេបានកំពុងធ្វើដំណើរទៅកាន់ការិយាល័យរបស់គេតាមរថយន្តមួយ។អ្នកបើកបររថយន្តក៏បានរងរបួសក្នុងការវាយប្រហារនេះ។
អំពើហិង្សាបានកញ្ជ្រោលឡើងនៅទូទាំងអាហ្វហ្គានីស្ថាន នៅពេលប៉ុន្មានខែមកនេះ ជាពិសេសនៅទីក្រុងកាប៊ុលកន្លែងដែលការធ្វើឃាតផ្តោតលើឥស្សរជនល្បីៗដោយបង្កការភិតភ័យនិងចលាចលនៅក្នុងទីក្រុង។
ការវាយប្រហារចុងក្រោយនេះបានកើតឡើងនៅ២ថ្ងៃបន្ទាប់ពីក្រសួងការពារជាតិអាម៉េរិកបានប្រកាសថាខ្លួនបានកាត់បន្ថយចំនួនទាហានអាម៉េរិកនៅអាហ្វហ្គានីស្ថានមកនៅត្រឹម២.៥០០នាក់ ៕
អំពើហិង្សាបានកញ្ជ្រោលឡើងនៅទូទាំងអាហ្វហ្គានីស្ថាន នៅពេលប៉ុន្មានខែមកនេះ ជាពិសេសនៅទីក្រុងកាប៊ុល