ដោយៈសុផល/ភ្នំពេញ៖ក្រុមហ៊ុនរថយន្តតូយ៉ូតា (ខេមបូឌា) ខូអិលធីឌី ដែលជាតំណាងផ្គត់ផ្គង់ផ្តាច់មុខរបស់រថយន្តToyota កាលពីម្សិលមិញនេះបានធ្វើការសម្ពោធជាផ្លូវការរថយន្ត Corolla Cross ម៉ូឌែលចុងក្រោយឆ្នាំ២០២១នៅទីតាំងស្នាក់ការកណ្តាលនៅរាជ ធានី ភ្នំពេញតាមរយៈការផ្សាយបន្តផ្ទាល់របស់ក្រុមហ៊ុន Toyota Cambodia នៅលើផេកហ្វេសបុកផ្លូវការរបស់ក្រុមហ៊ុន។
ដូចជាកិត្តនាមរបស់រថយន្តតូយ៉ូតាCorolla Crossគឺជាការរួមបញ្ចូលគ្នានៃរថយន្តCorolla និង រថយន្ តSUV ផលិតឡើងនៅលើតួគ្រោងឆ្អឹងដែលមានបច្ចេកវិជ្ជាចុងក្រោយឈ្មោះTNGA(Toyota New Generation Architecture) ជាមួយគំនិតដែលយកមកបង្កើត Toyota Corolla Cross ដើម្បីគុណសម្បត្តិ២យ៉ាងគឺភាពរឹងមាំនិងរំលេចនូវភាពលេចធ្លោរបស់ខ្លួន ។ ភាពរឹងមាំដែលផ្តោតសំខាន់ទៅលើការបង្កើនគុណភាពនៃប្រតិបត្តិការប្រចាំរបស់តួគ្រោងឆ្អឹង និង ការបង្កើតឡើងជាមួយតួនាទីសំខាន់ៗ ដែលនាំមកនូវលក្ខណៈ ពិសេសរបស់រចនាបថនីមួយៗធ្វើឲ្យមានភាពទាក់ទាញដ៍ល្អឥតខ្ចោះ។ រថយន្ត Corolla Cross បំពាក់នូវបច្ចេកវិទ្យាចុងក្រោយឈ្មោះTNGA ដោយផ្តល់នូវភាពរឹងមាំនិងសុវត្ថិភាពខ្ពស់គុណភាពនៃការបើកបរមានផាសុកភាពនិងងាយស្រួលក្នុងការប្រើប្រាស់និងជាពិសេ សមោទនភាពជាម្ចាស់រថយន្តដ៍ទំនើបនេះ។ ក្រៅពីបច្ចេកវិទ្យា TNGA រថយន្តជំនាន់ចុងក្រោយរបស់គ្រួសារតូយ៉ូតាបានបន្ថែមនូវប្រព័ន្ធសុវត្ថិភាពជំនាន់ចុងក្រោយរបស់តូយ៉ូ តា ដែលជាកញ្ចប់សុវត្ថិភាព TSS (Toyota Safety Sense) មានមុខងារ៤គឺ ១.ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់និងចាប់ហ្វ្រាំងស្វ័យប្រវត្តិ ២.ប្រព័ន្ធបន្ថែមនិងបន្ថយល្បឿនស្វ័យប្រវត្តិតាមរថយន្តខាងមុខ ៣.ផ្តល់រក្សាទីតាំងរថយន្តមិនឲ្យរេចង្កូតចាកគន្លងផ្លូវ ៤.ទំលាក់ភ្លើងហ្វាពេលមានរថយន្តបើកមកបញ្ច្រាសទិស។ លើសពីប្រព័ន្ធ TSS នេះរថយន្តក៍មានប្រព័ន្ធសុវត្ថិភាពផ្សេងដូចជា VSC & TRC, ABS, EBD, BA, VSC ជំនួយពេលឡើងនិងចុះចំណោទ។ រថយន្តនេះមានបំពាក់សិនស័រជំនួយមុខក្រោយធ្វើការស្របគ្នាជាមួយកាម៉េរានៅលើកញ្ចក់ចំហៀងមើលក្រោយមានសញ្ញាបង្ហាញឧបសគ្គពេលវាជែងឯនៅពេល ដែលថយចេញពីចំណតក៍មានផ្តល់សញ្ញាពេលមានឧបសគ្គដូចគ្នា។
អេក្រង់កំសាន្តជាមួយបច្ចេកវិជ្ជា Apple Car Play និង Android Auto នៅលើទូរស័ព្ទដៃដើម្បីសម្រួលការបង្ហាញផែនទី និងមានប្រព័ន្ធកំសាន្តឈានមុខផ្សេងៗទៀត។ រថយន្ត Corolla Cross មានរូបរាងថ្មីមួយក្នុងចំណោមរថយន្ តToyota ប្រភេទSUVដ៍សំខាន់ ដោយរួមបញ្ចូលគ្នានៃរថយន្ Corollaជាមួយនឹងរថយន្ត Rav4 ទាំងក្នុងនិងក្រៅ។ ការរចនាបទថ្មីស្រឡាងប្រកបដោយផាសុកភាពរបស់រថយន្ត Corolla Crossបានទាក់ទាញចំណាប់អារម្មណ៍ពីអតិថិជនយ៉ាងខ្លាំងទៅលើរូបរាងដ៍ប្រណិតជាមួយនឹងសមត្ថភាពខ្ពស់របស់ម៉ាស៊ីន។ រថយន្ត Corolla Cross ប្រើប្រាស់នូវបច្ចេកវិទ្យាកង់មុខមានពេលឧបសគ្គ (front-wheel drive) ជាមួយនឹងម៉ាស៊ីនទំហំស៊ីឡាំង1.8L ផលិតកម្លាំងសេសបានរហូតដល់១៤០សេស។
លោកHiroyuki Itoh,អគ្គនាយកក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា)បានថ្លែងផ្តោតលើការផ្តល់ផលិតផលល្អបំផុត និងសេវាកម្មឱ្យអតិថិជនគ្រប់រូបក្នុងការរស់នៅប្រកបទៅនឹងភាពងាយស្រួលនិងសុវត្ថិភាពទោះបីប្រជាជនកំពុងមានបញ្ហាប្រឈមមុខនឹងការរីករាលដាលនៃជំងឺរាតត្បាតនិងផលប៉ះពាល់នៃ Covid19 នៅទូទាំងពិភពលោកក៏ដោយ។
លោកបានថ្លែងថា “យើងជឿជាក់យ៉ាងមុតមាំថា នៅតែអាចផ្សារភ្ជាប់គ្នាបានមិនថាក្នុងកាល:ទេស:ណាក៏ដោយយើងក៏បាននាំជូននូវរថយន្តប្រភេទថ្មីលក្ខណ:គ្រួសារដែលអាចនាំលោកអ្នកទៅដល់គោលដៅដែលអ្នកចង់ទៅដោយមានសុវត្ថិភាព”លោកក៏បានសង្កត់ធ្ងន់ផងដែរអំពីវិធីដែលក្រុមហ៊ុនតូយ៉ូតាអាចជួយអ្នកជំនាញនិងអាជីវកម្មឱ្យសម្រេចគោលដៅរបស់ពួកគេនិងចូលរួមចំណែកដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាតាមរយៈការបង្ហាញនូវមធ្យោបាយដឹកជញ្ជូនចុងក្រោយមួយដែលអាចបត់បែននិងមានលក្ខណះពិសេសដែលអនុញ្ញាតឱ្យមានការចល័តនិងរីកចម្រើនដែលអាចជឿទុកចិត្តបាន»។
Toyota Corolla Crossឥឡូវនេះមាននៅគ្រប់សាខាតូយ៉ូតាទាំង៥កន្លែងមាននៅសាខាទួលគោកសាខាទួលសង្កែ សាខាបឹងកេងកង សៀមរាបនិងសាខាបាត់ដំបងហើយវាមានជម្រើសពណ៌ផ្សេងៗសម្រាប់អតិថិជនជ្រើសរើសបានផងដែរ៕ph