ត្រៀម​បែបណា ទើប​អាច​កើត​បានកូន​ឆ្លាត ហើយ​សុខ​ភាពល្អ​?

1521
ចែករម្លែក

​ប្រសិនជា​អ្នក​ចង់​ទទួលបាន​កូន​ដែល​ស្អាត ហើយ​មាន​សុខភាព​ល្អ អ្នក​អាច​អនុវត្តតាម​វិធី​ខាង ក្រោម​នេះ​បាន​។ តើ​មាន​អ្វី​ខ្លះទៅ​?

​ដំបូង​អ្នក​គួរតែមាន​ផ្ទៃពោះ​ក្នុង​អាយុ​មិន​ក្មេង​ពេក ហើយក៏​មិនធំ​ពេក​។ អាយុ​ដែល​ស័ក្តិសម​គឺ ក្នុង​ចន្លោះ​២៤ ដល់​២៩​ឆ្នាំ វា​ជា​ពេលវេលា​ដែល​អ្នក​អាច​កើត​មានកូន​ដែលមាន​សុខភាព​ល្អ ហើយ​មិន​ងាយ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​។ ម្យ៉ាងទៀត មុនពេល​ដែល​អ្នក​ចង់​មាន​ផ្ទៃពោះ អ្នក​គួរតែ​ពិនិត្យ​សុខភាព​ឲ្យ​បានល្អ ព្រោះ​បើ​អ្នកមាន​ផ្ទុក​ជំងឺ​អ្វីមួយ ហើយ​ពរ​ពោះ​នោះ​នឹង​អាច ប៉ះពាល់​ដល់​កូន​ជាខ្លាំង​។ កូន​ដែល​កើត​ចេញមក នឹងមាន​សុខភាព​មិនសូវ​ល្អ​ឡើយ​ថែមទាំង មាន​ខួរក្បាល ដែល​មិន​រស់​រវើក​នោះទេ​។ ជាពិសេស អ្នក​គួរតែ​ពិសារ​អាហារ​ដែល​សម្បូរ ទៅដោយ​សារធាតុចិញ្ចឹម និង​វីតាមីន​ទាំងអស់ ព្រោះ​អាហារ​ទាំងនេះ នឹង​ជួយ​ទ្រទ្រង់​កូន ក្នុង​ផ្ទៃ​ឲ្យ​មាន​សុខភាព​រឹងមាំ និង​ឆ្លាត​ក្រោយ​កើត​ចេញមក​។ ចុងក្រោយ​អ្នក​គួរតែ​ចាក​ឆ្ងាយ ពី​កន្លែង​ដែលមាន​ផ្សែង​បារី ទូរទស្សន៍ ទូរស័ព្ទ និង​គ្រឿ​អេ​ឡិច​ត្រូ​និ​ច​ផ្សេងៗ​ទៀត​ដែល​អាច ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​។ ចំពោះ​លោកប៉ា គួរតែ​កាត់បន្ថយ​ការជក់បារី និង​ញ៉ាំ​ស្រា​ទើប​កូន កើត​ចេញមក​មាន​លក្ខ​ណៈ​គ្រប់គ្រាន់​៕ ដោយ​: www.health.com.kh / ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ