Man Utd បន្ត​ឈរលើ​កំពូល​តារាង ខណៈ Man City ឡើង​មក​លេខ​២

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ក្រុម​បិសាច​ក្រហម Manchester United បាន​រក្សា​តំណែង​របស់​ពួកគេ​នៅលើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Premier League បើទោះបីជា​ទទួលបាន​លទ្ធផល​សូន្យស្មើ​នៅ​ទឹកដី Anfield របស់ Liverpool ក៏ដោយ​។​

Man Utd មាន​ឪ​កាស​ល្អ​ជាង​ម្ចាស់ផ្ទះ​ហង្ស​ក្រហម Liverpool ដោយ​អ្នកចាំទី អា​លី​ស​សុន បេក​ឃើ បាន​ជួយ​សង្គ្រោះ​ការ​ស៊ុត​ពីរដង​ពី​សំណាក់​កីឡាករ ព្រូ​ណូ ហ្វើ​ណង់​ដេ​ស នៅ​តង់​ទី ២ ។​

​អ្វី​ដែល​គួរឱ្យ​ព្រួយបារម្ភ​សម្រាប់​គ្រូបង្វឹក​ហង្ស​ក្រហម​លោក ជួ​ហ្គិន ក្លប់ គឺ​ថា​នេះ​ជា​ការប្រកួត​លី​ក​លើក​ទី​បួន​ជាប់ៗ​គ្នា ដែល​ក្រុម​របស់​លោក​មិនទាន់​ឈ្នះ​មួយ​ប្រកួត​សោះ ដោយ​ស្មើ​៣​ចាញ់​១​។​

​ចំណែក​ក្រុម​អ្នក​នៅ​ក្បែរ​ខាង គឺ​មេ​ខៀវ Man City បាន​ឡើង​មក​ឈរ​នៅ​លេខ​២ ក្រោយ​ខ្សែការពារ​ច​ន ស្តូន ស៊ុត​បាន ២ គ្រាប់​ជួយ​ឱ្យ City ឈ្នះ ៤-០ លើ Crystal Palace ។​

​បច្ចុប្បន្ន​ក្រុម​ឈរ​លេខ​៣ គឺ Leicester City ហើយ Liverpool ធ្លាក់​មក​លេខ​៤ ចំណែក Spurs តាម​ប្រកៀក​ប្រកិត​នៅ​លេខ ៥ ក្រោយ​យកឈ្នះ​លើ Sheffield Utd ៣-១ នៅ​ក្រៅ​ទឹកដី​៕

Man U បន្ត​ឈរលើ​កំពូល​តារាង​ត្បិត​ស្មើ​នៅ​ទឹកដី Liverpool​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular