អភិបាលខណ្ឌ​ទួលគោក និង​ខណ្ឌដូនពេញ​យក​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​រស់នៅ​សហគមន៍​ផ្លូវដែក​ចំនួន​១២៥​គ្រួសារ​

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​:កាលពី​ថ្ងៃអាទិត្យ​ថ្ងៃ​១៧ មករា ឆ្នាំ​២០២១ នៅ​វត្ត​នាគ​វ័ន លោក​ឯក ឃុន​ដឿ​ន​, អភិបាលខណ្ឌ​ទួលគោក និង​សហការី រួមជាមួយ​លោក​សុខ ពេញ​វុ​ធ អភិបាលខណ្ឌ ដូនពេញ តំណាង​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​សំណេះសំណាល ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​សហគមន៍​ផ្លូវដែក ក្នុង​សង្កាត់ បឹងកក់​ទី​២ ចំនួន​៨៩​គ្រួសារ និង​សង្កាត់​ស្រះចក ចំនួន ៣៦​គ្រួសារ ជាមួយ​នោះ​ក៍បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​ទៅ​ផ្តល់ជូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ចំនួន ១២៥​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ ២៥​គីឡូក្រាម ថវិកា ២០,០០០​រៀល ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular