Home ព័ត៌មានជាតិ សន្តិសុខ និស្សិត​សាលា​...

និស្សិត​សាលា​តិច​ណូ​ម្នាក់​បាន​ចងក​សម្លាប់ខ្លួន​ក្នុង​បន្ទប់ទឹក​

​ដោយ​:​សិទ្ធ​/​ភ្នំពេញ​:​និស្សិត​សាលា​តិច​ណូ​បាន​ម្នាក់ ត្រូវបាន​ប្រទះឃើញ​ចងក​សម្លាប់ខ្លួន​ក្នុង​បន្ទប់ទឹក​ត្រូវបាន​
​កាលពី​រសៀល​ថ្ងៃទី​១៧ ខែមករា ឆ្នាំ ២០២១ នៅ​ចំណុច​ផ្ទះជួល ផ្លូវ​លេខ​៩A ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​(​ខាងក្រោយ​វត្ត​ទឹកថ្លា​)​។​

​ជនរងគ្រោះ​ដែល​ចងក​ស្លាប់​បាត់បង់​អាយុជីវិត​មិនទាន់​ដឹង​អត្តសញ្ញាណ​នៅឡើយ​ទេ ភេទ​ប្រុស អាយុ​ជាង ៣០​ឆ្នាំ​ជា​និស្សិត​រៀន​នៅ​សាលា​តិច​ណូ​ឆ្នាំ​ទី4 ស្នាក់នៅ​បន្ទប់​ជួល​ជាន់​ទី​3 កន្លែង​ទីតាំង​កើតហេតុ មាន​ស្រុកកំណើត​នៅ​ខេត្តបន្ទាយមានជ័យ​។​

​តាម​ប្រភពពី​ប្រជា​ការពារ​ភូមិ​នៅក្នុង​សង្កាត់​ទឹកថ្លា​បានឱ្យដឹងថា​ជនរងគ្រោះបាន​យក​ក្រមា​ចងភ្ជាប់​ជាមួយនឹង​ប្រហោង​ឥដ្ឋ​ខ្យល់​ទាក់​ជាប់​ជាមួយ​ក​បែរមុខ​ចេញ​ក្រៅ​ដោយ​ចាក់​គន្លឹះទ្វារ​បន្ទប់​ពី​ខាងក្នុង ។

​បច្ចុប្បន្ន​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើ​កោសល្យវិច័យ​ពិនិត្យ​រក​មូលហេតុ​នៃ​ការចងក​ស្លាប់ជីវិត​និង​ទាក់ទង​ទៅ​ក្រុមគ្រួសារ​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular