Home ព័ត៌មានជាតិ សន្តិសុខ បើករថយន្ត​បុក...

បើករថយន្ត​បុក​បង្កា​ន់​ដៃ​ស្ពាន​អាកាស​និង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវស្លាប់​ក្រោយពេល​បញ្ជូនទៅ​សង្គ្រោះ​

ដោយៈ​ចាន់តូ​/​ភ្នំពេញ​: បុរស​ម្នាក់​បាន​ស្លាប់​ក្រោយ​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ បន្ទាប់ពី​បាន បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក​ហ្វ​ត​រ៉េ​ន​ជឺ មួយគ្រឿង​បោះពួយ​ទៅបុក​បង្កាន់ដៃស្ពាន​អាកាស​៧ មករា​រួមទាំង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​មួយ​ដើម​បាក់​រាប​ដល់​ដី កាលពី​វេលា​ម៉ោងជាង​១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ចន្ទ ទី​១៨ ខែមករា ឆ្នាំ ២០២១ នៅ​ចំណុច​គល់ស្ពាន​អាកាស​៧​មករា ខាងកើត តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្សី ក្នុងភូមិ​១៦ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ។​

​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ លីម ឡាយ​អ៊ូ អាយុ​៣១​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៨៣​សេ​អឺ​០ ផ្លូវ​លេខ​១៦១ ភូមិ​៩ សង្កាត់​អូរឫស្សី​ទី​២ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ បាន​បើករថយន្ត​ម៉ាក​ហ្វ​ត​រ៉េ​ន​ជឺ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2BA1827 ។​

​សន្តិសុខ​ម្នាក់​យាម​ជិត​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា បុរសរងគ្រោះ​បើករថយន្ត​លឿន​ដូច​ហោះ លុះដល់​ចំណុចកើតហេតុ​បាន​រេ​ចង្កូត​ទៅបុក​បង្កាន់ដៃ​ស្ពាន​
​អាកាស​៧​មករា របើក​របាំង​ថ្ម​មួយ​ផ្ទាំង និង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​មួយ​ដើម​បាក់​រាប​ដល់​ដី​។ ចំណែក​ម្ចាស់​រថយន្ត​រងរបួស​ធ្ងន់​ធ្ង​រ​ត្រូវបាន បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​ជួយ​លើកដាក់​រថយន្ត​សង្គ្រោះបន្ទាន់​រួច​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរ​ភ្លាមៗ ដោយ​ជនរងគ្រោះ​រងរបួស​ធ្ងន់​ធ្ង​រ​ពេក​បាន​ស្លាប់បាត់​បង់ជីវិត​នៅឯ​មន្ទី​ពេទ្យ ហើយ​រថយន្ត​សង្គ្រោះបន្ទាន់​ដឹក​យកមក​កន្លែងកើតហេតុ​វិញ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ដល់​ក៏​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​រងចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​ដោយឡែក​សព​ជនរងគ្រោះ​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច​ប្រគល់ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular