Home ហោរាសាស្ត្រ ហោរាសាស្ត្រ ប...

ហោរាសាស្ត្រ ប្រចាំថ្ងៃ​ចន្ទ ទី​១៨ ខែមករា ឆ្នាំ ២០២១

​ឆ្នាំជូត​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​ភាព​រដិបរដុប​បន្តិច ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​គឺជា​រឿយៗ​ពុំ​សូវ​ដំណើរការបាន​ស្រួល​ទេ​ព្រោះ​តែងមាន​រឿងរ៉ាវ​មក​យាយី​អុក​ទ្បុ​ក ម្ល៉ោះហើយ​បើ​ពុំ​ព្យាយាម​ដោះស្រាយ​ទេ​ពិតជា​ជួប​បញ្ហា​នៅ​គ្រា​ខាងមុខ​ហើយ​។​ក្នុងផ្ទះ​សម្បែង​ស្ត្រី​ត្រូវ​យកចិត្តទុកដាក់​កិច្ចការ​ឱ្យបាន​ច្រើន​បើ​ពុំ​នោះទេ​បញ្ហា​ចម្រូងចម្រាស​ពិតជា​កើតមាន​ទៀត​ពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មាន​ភាព​ប្រទាំង​ប្រទើស​ចំពោះមុខ ប៉ុន្តែ​យ៉ាងណា​ក៏​ចំណូល​មាន​ហូរ​ចូល​ដោយ​អាច​ប្រមូល​ចូល​ផ្ទះ​វិញ​គ្រាន់​ជាទី​កក់ក្តៅ​ផង​។
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កើតរឿង​ទុក្ខព្រួយ​លុកលុយ​ព្រោះតែ​ភាព​រកាំរកូស​កើតមាន​ឥត​សូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ​៕

​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែន ប៉ុន្តែ​បើ​លោកអ្នក​មានការ​អត់ធ្មត់​និង​ធ្វើ​មិនដឹងមិនឮ​ខ្លះ​នោះ​បញ្ហា​មិនល្អ​ក៏​មិនអាច​ឈានចូល​កើត​ដែរ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទីជិត​ឆ្ងាយ​ការរក​ផល​ម្រៃ​ជួប​ការលំបាក ហើយ​ពិសេស​ក្រុមមនុស្ស​តាម​ព្យាបាទ​យាយី​ច្រើន​ទៀតផង​។​ចំណែក​ការធ្វើដំណើរ​គ្រប់ទិសទី​ពិសេស​បុរស​មិនត្រូវ​សេពគប់​បន​ល្បែង​ស្រី​ស្រា​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​ឧបទ្រពចង្រៃ​ដាក់ខ្លួន​។​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ដូចនេះ​ជម្លោះ​វិវាទ​នោះ​ក៏​ងាយ​ផ្ទុះ​កើតមានឡើង​ណាស់​៕

​ឆ្នាំខាល​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​តោង​តែមាន​ការប្រយ័ត្នប្រយែង​ហើយ​បើ​មិនមាន​ការប្រមាថ​ទេ​ផល​ប៉ះទង្គិច​ក៏​មិន​កើតមាន​ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ​ពុំនោះ​បើ​ជួប​រឿង​ស៊យ​អស់ប្រាក់​កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​ហើយ​ជាការ​ហួសពេល​ទៅហើយ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនត្រូវ​ចេះដឹង​រឿង​អ្នកដទៃ​ពេក​ដែរ​ពីព្រោះថា​នាំ​ត្រូវ​កើត​បញ្ហា​ជំនួស​គេ​ហើយ​ត្រូវ​ពិបាក​ដោះស្រាយ​ថែមទៀត​។​
​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មិន​មានការ​ជឿនលឿន​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ពិសេស​ងាយ​កើតរឿង​រាវ​ជម្លោះ​វិវាទ​ទៀតផង​៕

ឆ្នាំថោះ​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកដំណើ​រការ​មិនសូវ​សុខ​ស្រួលខ្លួន​ឡើយ​ពីព្រោះថា​តែងមាន​បញ្ហា​ចូល​យាយី​និង​ផល​លំបាក​ចូល​ញាំញី​ច្រើន​ផង​។​ការប្រកប​ការងារ​ឱ្យ​ប្រយ័ត្ន​ផលប្រយោជន៍​អ្វីមួយ ដូចនេះ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​មិន​ទទួលរង​ផល​លំបាក​កើតឡើង​ដោយ​ប្រការ​ណាមួយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង​ហើយ​បញ្ហា​ប្រទាំង​ប្រទើស​ក៏មាន​ច្រើន​តាម​ក្រោយ​ដែរ​។
​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនមាន​ការរីកលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើន​៕

ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ឧបទ្រពចង្រៃ​តូចធំ​បាន​ចៀស​គេច​ឆ្ងាយ​ធ្វើឱ្យ​លោកអ្នក​មានការ​សប្បាយ​ចិត្ត​និង​ធូរស្រាល​បញ្ហា​មួយចំនួន​ឡើងវិញ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គួរសម​ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​ចូល​ផ្ទះ​គ្រាន់​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ជួប​សេចក្តី​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

​ឆ្នាំម្សាញ់​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការរីកលូតលាស់​សន្សឹមៗ​ហើយ​មិន​អាចធ្វើ​អ្វី​ដោយ​ប្រញាប់ប្រញាល់​ឬ​តក់ក្រហល់​មិន​មើលមុខ​ក្រោយ​ឡើយ​បើ​ពុំ​នោះទេ​នឹង​ជួប​ក្តី​ខកបំណង​ពុំខាន​។​ការរស់នៅ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​បញ្ហា​សុខភាព​បន្តិច​ពីព្រោះ​ងាយ​កើត​បញ្ហា​យាយី​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុង​ការចូល​និយាយ​ដល់​ចាស់ទុំ​បំផុត​៕

ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ទទួលរង​ភាព​តានតឹង​ច្រើន​បន្តិច ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ទាល់តែ​អត់ធ្មត់​តស៊ូ​បន្តិច​ទើប​ចៀសផុត​រឿង​រាវ​អាក្រក់​ទាំងពួង​រត់​ចូល​កើត​។​ក្រៅពីនេះ​ការប្រកប​ការងារ​លោក​អ្នក​គួរ​រក្សា​ភាពស្ងប់ស្ងាត់ ហើយ​រក​ពេលវេលា​សម្រាក​ឱ្យបាន​ច្រើន​ទើប​ជាការ​ប្រសើរ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​ដាច់​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​រស់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​បន្តិច​ព្រោះ​ងាយ​រងគ្រោះ​ផង​។
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ក្នុងអំឡុង​ពេលនេះ​មិន​ទៅមុខ​ហើយក៏​មិន​ថយក្រោយ​ដែរ​គឺ​ចត​នៅ​ស្ងៀម​ល្អ​ណាស់​៕

​ឆ្នាំមមែ​
​រាសី​ស្រុតចុះ​។​នៅ​ថ្ងៃ​បើទោះបី​ដួង​រាសី​ស្រុតចុះ ប៉ុន្តែ​លោកអ្នក​នៅតែ​អាច​ដំណើរ​កិច្ចការងារ​ផងដែរ​គ្រាន់​តែមាន​ភាពរអាក់រអួល​និង​ផលប៉ះពាល់​ច្រើន​បន្តិច​ប៉ុណ្ណោះ​។​ចំណែក​អ្នក​អាជីវករ​វិញ​លោកអ្នក​ជួប​លើ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន ឯ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តឹង​ណាស់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិនសូវមាន​សុ​វត្តិភាព​ទេ​ពិសេស​ឱ្យ​ប្រយ័ត្ន​ទិសនិរតី​តែម្តង​។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ចាប់កំហុស​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​ដឹកមុខ​៕

​ឆ្នាំវក​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ពិសេស​ងាយ​មានការ​ផ្លាស់ប្តូរ​ខាង​អារម្មណ៍​ឬ​ប្រាក់កាស​ផង​។​ការប្រកប​ការងារ​តែង​មានការ​រាំងស្ទះ​និង​ពិសេស​ងាយ​មានការ​ប៉ះទង្គិច​ជាមួយ​អ្នកដទៃ​ច្រើន​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន​សំបូរ​ទេ​ព្រោះ​បើ​មិន​បោល​ហួស​គឺ​ឈោង​ចាប់​មិនសូវ​ជាប់​នោះឡើយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​គួរ​មានការ​យកចិត្តទុកដាក់​សុ​វត្តិភាព​ផ្ទាល់ខ្លួន​បន្តិច​ទើប​គ្មាន​រឿង​រាវ​អ្វីមួយ​ចូល​យាយី​កើត​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​រកាំចិត្ត​ពី​ព្រោះតែ​ការប្រឆាំង​គ្នាច្រើន​៕

​ឆ្នាំរកា​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​បានទទួល​ដំណឹង​ល្អ​ឬ​បានទទួល​ជោគ​លាភ​អ្វីមួយ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​មានចិត្ត​ត្រជាក់ ហើយ​ត្រូវឱ្យ​មានការ​ស្រុះ​ស្រូល​គ្នា​រវាង​ស្វាមីភរិយា​នោះ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​យ៉ាងណាក្តី​តែងមាន​ភាព​កាក់កប​ប្រពៃ​ដោយ​អាច​ប្រមូល​ភោគផល​ចំណេញ​ចូល​ផ្ទះ​វិញ​គួរសម​ផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​ជា​គ្រួសារ​ពេលនេះ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំច​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ពឹងពាក់​ឬ​ខ្ចី​អ្វីមួយ​ពី​អ្នកដទៃ​ឃើញថា​តែង​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​គឺ​តែង​ខកបំណង​ច្រើនជាង​។​ក្រៅពីនេះ​លោកអ្នក​តោង​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​និង​ការស្តីបន្ទោស​ពី​នរណាម្នាក់​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​មានចិត្ត​ឆាប់​ប្រកែប្រកាន់​ឬ​ចិត្ត​ច្រណែនឈ្នានីស​លោភលន់​ច្រើន​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​យក​រឿង​រាវ​ក្តៅក្រហាយ​ដាក់ខ្លួន​។​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​រោគ​ជំងឺ​បៀតបៀន​យាយី​។​
​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​សាកល្បង​កាមគុណ​ពិសេស​ស្រី្ត​ប្រយ័ត្ន​កើតរឿង​ធំ​ខូច​ទាំង​កិត្តិយស​អស់ទាំង​អនាគត​ភ្លឺស្វាង​ថែមទៀត​៕

​ឆ្នាំកុរ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរ​កិច្ចការងារ​ពាក់ព័ន្ធ​បញ្ហា​ប្រាក់កាស​និង​ប្រកប​កិច្ចការ​អ្វីមួយ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​
​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ប្រពៃ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular