អាជីវករ​អ្នក​ដឹក​បន្លែ​ត្អូញត្អែរ​ពី​មន្ត្រី​ច្រកទ្វា​ព្រំដែន​ម៉ឺន​ជ័យ​កំណត់​ឲ្យ​បង់លុយ​ច្រើន​

1231
ចែករម្លែក

(​ព្រៃវែង​)៖​ក្រុមអាជីវករ​ដែលរ​ក​ស៊ី​ដឹកទំនិញ​បន្លែ​ពី​វៀតណាម​ចូលមក​កម្ពុជា​តាម​ច្រកទ្វា​ភាគី​ម៉ឺន​ជ័យ​ស្រុក​កំចាយមារ​ខេត្តព្រៃវែង​បាន​ត្អូញត្អែរ​ពី​មន្ត្រី​ច្រកទ្វា​កំណត់​ឲ្យ​បង់លុយ​ច្រើន​ធ្វើ​ឲ្យ​ពួកគាត់​រកប្រាក់​ចំណេញ​លែង​បាន​។​បើ​យោងតាម​ប្រភពពី​ពលរដ្ឋ​នៅ​ឃុំ​ក្របៅ​ស្រុក​កំចាយមារ​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹងថា​រាល់ថ្ងៃនេះ​គេ​ឃើញ​សកម្មភាព​អាជីវក​រដឹក​បន្លែ​ផ្លែឈើ​ទំនិញ​ជាច្រើន​ប្រភេទ​។​

​ដោយ​ប្រើ​រថយន្ត​កូរ៉េ​ប្រភេទ​យី​ឌុប​រថយន្ត​៥​តោន​ពីរ​តោន​កន្លះ​មួយ​តោន​និង​រថយន្ត​សាំ​យ៉ុងរ​ម៉ក​ជាដើម​ក្នុង​មួយថ្ងៃៗ​រាប់សិប​គ្រឿង​គឺ​ដឹក​ទាំងយប់​ទាំង​ថ្ងៃ​មិនដែល​ឃើញ​សមត្ថកិច្ច​ឬ​មន្ត្រី​ជំនាញ​ប្រចាំ​ច្រក​នៅ​ទីនោះ​ធ្វើការ​ឆែកឆេរ​ឬ​ពិនិត្យ​អ្វី​ឡើយ​គឺ​ឃើញតែ​យកលុយ​ពី​អាជីវករ​ដោយ​ឲ្យ​អាជីវករ​ទាំងនោះ​ដើរ​បង់លុយ​គ្រប់កន្លែង​ស្នាក់ការ​របស់​ពួកគេ​។​
​អាជីវករ​ម្នាក់​បាន​អះអាងថា​ខ្លួន​បាន​ទិញ​បន្លែ​ពី​វៀតណាម​ដោយ​ដឹក​តាម​រថយន្ត​កូរ៉េ​ប្រភេទ​ពីរ​តោន​កន្លះ​ចូល​តាម​ច្រក​ម៉ឺន​ជ័យ​គឺ​មន្ត្រី​ប្រចាំការ​នៅ​ច្រក​នេះ​ទាំង​បួន​ស្ថាប័ន​កំណត់​ឲ្យ​បង់លុយ​អស់​៣៥០.០០០​រៀល​សម្រាប់​បន្លែ​កន្លះ​រថយន្ត​តែបើ​ពេញ​រថយន្ត​បង់អស់​ចាប់ពី​៥០០.០០០​រៀល​ទៅ​៦០០.០០០​រៀល​ក្នុង​មួយ​ជើង​។​

​លោក​បញ្ជាក់ថា​រាល់​ការ​បង់លុយ​ទាំងអស់​គឺ​មិន​ដែលមាន​ក្រដាស​ស្នាម​បង់ពន្ធ​អ្វី​ឡើយ​។​ប្រភព​បាន​ឲ្យ​ដឹង​ថាបើ​សម្រាប់​រថយន្ត​សាំ​យ៉ុង​ដឹក​បន្លែ​ឆ្លងកាត់​ច្រក​នោះ​ក្នុង​មួយ​ជើង​បង់អស់​ចាប់ពី​២០០ ០០០​រៀល​ទៅ​៣០០ ០០០​រៀល​ឯ​រថយន្ត​ដឹក​ក្រដាស់​បង់អស់​ចាប់ពី​១៥០ .០០០​រៀល​ទៅ​៣០០.០០០​រៀល​ក្នុង​មួយ​ជើង​។​តែបើរ​ម៉ក​បង់​ចាប់ពី​១០០.០០០​រៀល​ទៅ​២០០.០០០​រៀល​តាម​ដឹក​តិច​ឬ​ច្រើន​។​ដោយឡែករ​ម៉ក​តូច​ដែល​ដឹក​សំបក​កង់​ម៉ូតូ​ក៏​បង់អស់​៦០.០០០​រៀល​ក្នុង​ការចេញចូល​ម្តង​។​

​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​រាល់​ការ​បង់លុយ​ទាំងនោះ​គឺ​គេ​តម្រូវ​ឲ្យ​ដើរ​បង់​តាម​ស្ថាប័ន​នៃ​មន្ត្រី​ប្រចាំការ​នៅ​ទីនោះ​មានដូចជា គយ ស្នាក់ការ​កាំកុងត្រូល​ប៉ុស្តិ៍​ការពារ​ព្រំដែន​គឺ​បាន​។​ចំណែក​ច្រើន​ឬ​តិច​ទៅតាម​ជំនាញ​។​អ្នក​ដឹក​បន្លែ​ម្នាក់​ដែល​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​លើកឡើងថា​គាត់​រកស៊ី​សព្វថ្ងៃ​ដូច​ចិញ្ចឹម​ប្រពន្ធ​គេ​ព្រោះ​រត់ការ​ផ្លូវ​អស់​ច្រើន​បង់លុយ​មិនដែល​ខាន​មួយ​ជើង​ណា​ឡើយ មិន​ចំណេញ​ទេ តែ​មិនដឹង​ធ្វើ​ម៉េច​ចេះតែ​ទ្រាំ​ទៅ​បើ​យើង​ហ៊ាន​តវ៉ា​គេ​មិន​ឲ្យ​ឆ្លងកាត់​រឹតតែ​យ៉ាប់​។

​ឆ្លើយតប​និង​ការលើកឡើង​របស់​អាជីវ​ករ​នេះ​ផងដែរ​លោក ចាន់ រតនា ប្រធាន​ច្រក​ទ្វេភាគី​ម៉ឺន​ជ័យ បាន​ឲ្យ​ដឹងថា រឿង​ដឹក​បន្លែ​ហ្នឹង​មានអី​ត្រូវ​ឆ្ងល់​បើ​មាន​បន្លែ​ដឹក​ច្រើន​យើង​ក៏បាន​ច្រើន​ដែរ​។​រាល់​ការដឹក​គឺមាន​អនុគ្រោះ​បង់ពន្ធ​មិន​គ្រប់​បើ​បង់​គ្រប់​មិន​ងាប់​ហើយ គឺ​គ្រាន់​ដោះស្រាយ​បាយទឹក​សមត្ថកិច្ច​ហើយ​អា​អ្នក​ដឹក​នឹង​គឺ​ភាគច្រើន​ដឹក​ឲ្យ​គេ​ទេ ដោយ​ខ្លះ​ដឹក​ដាក់​ច្រើន​សំពីងសំពោង​ដើម្បី​បាន​ចំណេញ​ច្រើន​។​

​តែ​ទោះជា​យ៉ាងណា​អាជីវករ​ដែល​ដឹក​បន្លែ​ពី​វៀតណាម​ដោយ​ឆ្លងកាត់​តាម​ច្រក​ទ្វេភាគី​ម៉ឺន​ជ័យ គឺ​បាន​អះអាងថា​មន្ត្រី​ច្រក​តម្រូវ​ឲ្យ​គាត់​បង់លុយ​ដោយ​មិន​ចេញ​ក្រដាស​ស្នាម​អ្វី​ទេ​មានន័យថា​ប្រាក់​ដែល​ពួកគាត់​បង់​ឲ្យ​មន្ត្រី​ច្រក​រាល់​ថ្ងៃនោះ​គឺ​មិនបាន​ចូល​រដ្ឋ​ឡើយ​តែ​គាត់​នៅតែ​បន្ត​បង់​ព្រោះថា​គាត់​នៅតែ​ដឹកជញ្ជូន​រហូត​៕ ​ដោយ ៖ចាន់ ថន

​អាជីវករ​អ្នក​ដឹក​បន្លែ​ត្អូញត្អែរ​ពី​មន្ត្រី​ច្រកទ្វា​ព្រំដែន​ម៉ឺន​ជ័យ​កំណត់​ឲ្យ​បង់លុយ​ច្រើន​(រូប៖វ៉េបសាយ)

ទីតាំងផ្សាយពាណិជ្ជកម្ម