Home ព័ត៌មានអន្តរជាតិ អ្នក​វាយ​តេ​ន...

អ្នក​វាយ​តេ​ន្នី​ស ៧២ នាក់​កំពុង​ធ្វើ​ចត្តា​ឡីស័​កនៅ​អូស្ត្រាលី ក្រោយ​មាន​ករណី​កូ​វីដ​នៅលើ​យន្តហោះ

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ចំនួន​កីឡាករ ដែល​កំពុង​ធ្វើ​ចត្តា​ឡីស័​កកម្រិតធ្ងន់ បាន​កើន​ដល់ ៧២ នាក់​នៅ​មុន​ព្រឹត្តិការណ៍ Australian Open បន្ទាប់​ពី​តេ​ស្តិ៍វិជ្ជមា​នទី​៥ ត្រូវបាន​រក​ឃើញ​ពី​យន្តហោះ ដែល​ដឹក​កីឡាករ គ្រូបង្វឹក ក្រុមមន្ត្រី និង អ្នកសារព័ត៌មាន​មក​កាន់​ទីក្រុង​មែ​ល​ប៊​ន​សម្រាប់​ការប្រកួត​កីឡា​វាយ​តេ​ន្នី​ស​បើក​រដូវ​កាល​ថ្មី​។​

​នោះ​មានន័យថា​ពួកគេ​នឹង​មិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចាកចេញ​ពី​បន្ទប់​សណ្ឋាគារ​របស់​ពួក​គេ​ឬ​ត្រូវ​អនុវត្ត​ចត្តា​ឡីស័​ក​រយៈពេល ១៤ ថ្ងៃ ដែល​នេះ​នឹង​នាំឱ្យ​មាន​ការរៀបចំ​ការ​ការហ្វឹកហាត់​លឿនៗ​ចំនួន​២​សម្រាប់​ការប្រកួត​តេ​ន្នី​ស​។ កីឡាករ​ផ្សេងទៀត​ដែល​ធ្វើ​ចត្តា​ឡីស័​កកម្រិត​ស្រាល នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​ហ្វឹកហាត់​រយៈពេល ៥ ម៉ោង​ក្នុង​មួយថ្ងៃ​។​

​អ្នករៀបចំ​ព្រឹត្តិការណ៍ Australian Open បានបញ្ជាក់​កាលពី​ថ្ងៃអាទិត្យ​ថា ករណី​កូ​វីដ​ចុងក្រោយ​គឺពាក់ព័ន្ធ​នឹង​អ្នកដំណើរ​ម្នាក់​នៅលើ​ជើងហោះហើរ​ពី​ទីក្រុង​ដូ​ហា​របស់​កាតា​មក​កាន់​ទី​ក្រុង​មែ​ល​ប៊​ន ដែល​មិនមែន​ជា​សមាជិក​ក្រុម​កីឡាករ​នោះទេ ប៉ុន្តែ​អ្នកដំណើ​រទាំង ៥៨ នាក់​រួម​ទាំង​កីឡាករ ២៥ នាក់​ផង​នោះ ឥឡូវ​នេះ​មិន​អាច​ចាកចេញ​ពី​បន្ទប់​សណ្ឋាគារ​របស់​ពួកគេ​រហូត​ដល់ ១៤ ថ្ងៃ​។​

​មាន​កីឡាករ​ចំនួន ៤៧ នាក់​រួច​ហើយ​រួមទាំង​ជ័យលាភី Grand Slam ផង​ដែរ​កំពុង​ធ្វើ​ចត្តា​ឡីស័​កកម្រិតធ្ងន់ បន្ទាប់​ពី​តេស្តិ៍​វិជ្ជមាន​ចំនួន ៣ ត្រូវបាន​រកឃើញ​នៅលើ​យន្តហោះ ដែល​មក​ពី​ឡូ​ស​អេន​ជេ​ឡេស និង វិជ្ជមាន​មួយ​ទៀត​នៅលើ​យន្តហោះ​ដែល​ចាកចេញ​ពី​ទីក្រុង​អា​ប៊ូ​ដា​ប៊ី​៕

អ្នក​វាយ​តេ​ន្នី​ស ៧២ នាក់​ហើយ​ត្រូវធ្វើ​ចត្តា​ឡីស័​កនៅ​មុន​ព្រឹត្តិការណ៍ Australian Open

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular