ពលករ ១២ នាក់ បញ្ចប់ការធ្វើចត្តាឡីស័ក នៅខេត្តប៉ៃលិន

ដោយៈ គ្រញូង / ប៉ៃលិនៈ នៅរសៀល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ពលករចំនួន ១២ នាក់ បានបញ្ចប់ការធ្វើចត្តាឡីស័ក ចំនួន ១៤ ថ្ងៃ ហើយនៅថ្ងៃបញ្ចប់នោះ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងលោក សៅ សារ៉ាត់ តំណាងរាស្ត្រមណ្ឌលប៉ៃលិន បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរ ពលករទាំងនោះ ឡើងរថយន្ត ធ្វើដំណើរទៅលំនៅដ្ឋាននរៀងៗខ្លួនវិញ។

លោកស្រី អភិបាលខេត្ត បានពាំនាំនូវការអបអរសាទរ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះជូនបងប្អូនពលករ ចំនួន ១២ នាក់ ដែលបានធ្វើចត្តាឡឺស័ក ចំនួន ១៤ ថ្ងៃ ហើយបានជាសះស្បើយ នាពេលនេះ និងបានវិលត្រឡប់ទៅស្រុកកំណើតវិញ ព្រមទាំងជូនថវិកាមួយចំនួន។ 

ក្នុងនាមរដ្ឋបាលខេត្ត លោកស្រី អភិបាលខេត្ត បានសំដែងនូវទឹកចិត្តត្រេកអរ ជាមួយបងប្អូន និងបានផ្តាំផ្ញើថាៈ ទោះបីពេលនេះ បងប្អូន បានជាសះស្បើយក្តី តែពេលត្រឡប់ទៅផ្ទះវិញ ក៏ត្រូវធ្វើចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃទៀត ដើម្បីជាការបង្ការបន្ថែម ហើយបើមានអាការៈប្រែប្រួល សូមប្រញាប់ទំនាក់ទំនង មកក្រុម គ្រូពេទ្យ និងកុំភ្លេចពិសាថ្នាំ អោយបានទៀងទាត់ តាមការណែនាំរបស់គ្រូពេទ្យ។

លោកស្រី ក៏បានបញ្ជាក់បន្ថែម ជូនបងប្អូនទាំង ១២នាក់ថា ក្នុងដំណាក់កាលព្យាបាល និងការស្នាក់នៅ ហូបចុក គឺជាការយកចិត្តទុកដាក់ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ដោយមិនទុកអោយបងប្អូន ពលករខ្មែរយើង ណាម្នាក់ ជួបទុក្ខលំបាក ដោយសារជំងឺកូវីដ-១៩ ដោយ លោកមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ។

លោកស្រី អភិបាលខេត្ត ក៏បានស្នើអោយបងប្អូនទាំងអស់ បើមានសាច់ញាតិ ដែលត្រូវត្រឡប់មកស្រុកកំណើតវិញ សូមមកតាមសម្រួល និងត្រូវផ្តល់ព័ត៌មានពិត ជូនកងកម្លាំងការពារ និងក្រុមគ្រូពេទ្យជំនាញ រួច ស្ម័គ្រចិត្តចូលខ្លួន ធ្វើចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃ ដោយមិនត្រូវគេចវេះនោះទេ ព្រោះថា បើបងប្អូនគេច ទៅសម្ងំលាក់ខ្លួន នៅផ្ទះ អាចចម្លងពីយើង ទៅក្រុមគ្រួសារ និងក្នុងសហគមន៍ ដែលយើងរស់នៅទៀតផង៕/V-PC

លោកស្រី បាន ស្រីមុំ និងប្រតិភូជូនដំណើបងប្អូនដែលបញ្ច់ការធ្វើចត្តាឡឺស័ករួចឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular