អភិបាលក្រុង​ដូន​កែវ អំពាវនាវ​ឱ្យ​ពលរដ្ឋ បន្ត​រួមគ្នា​ទប់ស្កាត់ និង​ការពារ​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ ១៩

ដោយៈ តាកែវ/តាកែវៈ លោក កង អាណាន់ អភិបាលក្រុង​ដូន​កែវ បាន​អំពាវនាវ​ឱ្យ​ប្រជា ពលរដ្ឋ កុំ​ភ្លេច​ឲ្យ​សោះ អំពី​វិធាន​ការអប់រំ​ណែនាំ វិធានការ​បង្ការ និង​ទប់ស្កាត់​អំពី​រីក​រាល ដាល នៃ​មេរោគ​កូ​វីដ​១៩ កុំអោយ​មាន​ឆ្លង នៅ​សហគមន៍​របស់​យើង ហើយ​ជាពិសេស ត្រូវមាន​ការចូលរួម​ទាំងអស់គ្នា ដោយ​ត្រូវធ្វើ អនាម័យ​ជាប្រចាំ លាងដៃ​នឹង​សាប៊ូ ឬ​អាល់កុល អោយបាន​ញឹកញាប់ និង​ត្រូវ​ពាក់​ម៉ាស់ ឬ​ប្រើប្រាស់​កន្សែង​ជាប្រចាំ ដើម្បី​ការពារ​ការឆ្លង នូវ​មេរោគ​កូ​វីដ​-១៩ នេះ ។ ក្នុងនោះ លោក​អភិបាលក្រុង​ដូន​កែវ បាន​សង្កត់ធ្ងន់ថាៈ យើង​អាច​ភ្លេច​ជំងឺ​កូ​វីដ ១៩ តែ​ជំងឺ​កូ​វីដ ១៩​នេះ មិន​ភ្លេច​យើង​ទេ ដូច្នេះ​សូម​បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ សូមកុំ​មានការ​ធ្វេសប្រហែស​ឱ្យសោះ ។​

​ការអំពាវនាវ​របស់ អាជ្ញាធរ​ក្រុង​ដូន​កែវ បែបនេះ គឺ​ក្នុងពេលដែល​រដ្ឋបាល​ក្រុង​ដូន​កែវ បានរៀបចំ​ពិធី​ចែក​អំណោយ មនុស្សធម៌ ជា​គ្រឿងឧបភោគ​-​បរិភោគ រួមជាមួយ​ថវិកា ជូន​ដល់​ចាស់ជរា រស់នៅក្នុង​សង្កាត់​ចំនួន ៣ ក្នុង​ក្រុង​ដូន​កែវ ដែល​កំពុងមាន​ជីវភាព​ខ្វះខាត ចំនួន ៦០ គ្រួសារ តាមរយៈ​ការគៀងគរ សុំ​ជំនួយ​ឧបត្ថម្ភ ពី​ក្រុមហ៊ុន​លក់​ម៉ូតូ​ហុងដា សាខា​ខេត្តតាកែវ ដើម្បី​ចូលរួម​ជួយ​ដល់ បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​យុទ្ធនាការ ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ១៩ ជាមួយនឹង​រាជរដ្ឋាភិបាល កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១​នេះ​៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular