Home ព័ត៌មានសំខាន់ៗ សម្តេច​តេ​ជោ ...

សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​ឲ្យ​រដ្ឋា​ភិ​បាល​ឥណ្ឌា​ផ្តល់​វ៉ាក់សាំង​កូ​វីដ​១៩ ដល់​កម្ពុជា​ដើម្បី​ប្រើប្រាស់​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈសម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តាម​រយៈ​លោកស្រី​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា​បានស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌា​ជួយផ្តល់​វ៉ាក់សាំង​កូ​វីដ​១៩​ដល់​កម្ពុជា​ដើម្បី​ប្រើប្រាស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។​

សម្តេចតេជោហ៊ុនសែន​បាន​អនុញ្ញាត​ឲ្យ​លោកស្រី​បណ្ឌិត ឌេ​វ​យ៉ា​នី ឧ​ត្តាំ​ខូ​ប្រា​ហ្គា​ឌេ ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល ជួប​សម្តែង​ការគួរ​សមនៅ​វិមាន​សន្តិភាព​នា​ព្រឹក​ថ្ងៃទី​១៨​ខែមករា​(រូបថតវរមុនី)

​ការស្នើសុំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវបាន​ធ្វើឡើង​នៅក្នុង​ឱកាស​សម្តេច​បាន​អនុញ្ញាត​ឲ្យ​លោកស្រី​បណ្ឌិត ឌេ​វ​យ៉ា​នី ឧ​ត្តាំ​ខូ​ប្រា​ហ្គា​ឌេ (DEVYANI UTTAMKHO BAGSADE)​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល ជួប​សម្តែង​ការគួរ​សមនៅ​វិមាន​សន្តិភាព​នា​ព្រឹក​ថ្ងៃទី​១៨​ខែមករា​នេះ​ខណៈពេលដែល​លោកស្រី​ត្រូវបានតែងតាំង​ជា​ឯកអគ្គ​រដ្ឋ​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា ។​

​លោក​អ៊ាង​សុផល្លែត​ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​មានប្រសាសន៍ប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ជំនួប​នោះ​ថា​៖​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អបអរ​ចំពោះ រដ្ឋាភិបាល​ឥណ្ឌា​ដែល​បាន​ផលិត​នូវ​វ៉ាក់សាំង​កូ​វីដ​១៩​ដោយ​ជោគជ័យ​និង​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​នា ពេល​ថ្មីៗ​តាមរយៈ​លោកស្រី​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌា​បានស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌា​ផ្តល់នូវ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩​ដល់​កម្ពុជា​ដើម្បី​ប្រើប្រាស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ជាការ​ឆ្លើយតប​នី​ង​សំណើ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន លោកស្រី​ឯកអគ្គរដ្ឋទូត​បានទទួល​យក​សំណើ​នេះហើយ និង​រាយ​កា​រព៍​ជូនទៅ​រដ្ឋាភិបាល​ឥណ្ឌា​ដើម្បី​ផ្តល់​វ៉ាក់សាំង​ជូន​ដល់​កម្ពុជា​។​

​បើតាម​លោក អ៊ាង សុផល្លែត ប្រទេស​ឥណ្ឌា​បាន​ផលិត​វ៉ាក់សាំង​កូ​វីដ​១៩ ដោយ​ជោគជ័យ និង​បាន​ចាក់​ជូន​ប្រជាពលរដ្ឋ​ឥណ្ឌា​រួចហើយ​កាលពី​ម្សិលមិញ​ហើយ​វ៉ាក់សាំង​នេះ ទៀតសោត​អាច​រក្សាទុក​ក្នុង​ស៊ី​តុ​ណ្ហ​ភាព​១៨​អង្សា​សេ​ដែល​វា​មាន​ភាព​ស័ក្តិសម​ជាមួយ​កម្ពុជា​។ វ៉ាក់សាំង​នេះ​ជា​ផលិតផល​រួមគ្នា​រវាង​ក្រុមហ៊ុន​ឥណ្ឌា​និង​អង់គ្លេស​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular