Home ព័ត៌មានអន្តរជាតិ រញ្ជួយ​ដី​និង...

រញ្ជួយ​ដី​និង​ទឹកជំនន់​សម្លាប់​មនុស្ស​៩៦​នាក់​ស្លាប់​និង​ជិត​៧​ម៉ឺន​នាក់​បាត់បង់​ទីជម្រក​នៅ​ឥណ្ឌូនេស៊ី​

​ប្រែ​សម្រួលៈ​វាសនា​/​ហ្សា​ការតា​៖​ចំនួន​មនុស្ស​ស្លាប់​ដោយ​រញ្ជួយ​ដី និង​ទឹកជំនន់​នៅ​ផ្នែក​កណ្តាល​ប្រទេស​ឥណ្ឌូនេស៊ី​បាន​កើន​ដល់​៩៦​នាក់ ហើយ​មនុស្ស​ជិត​៧០.០០០​នាក់​ត្រូវ​បង្ខំ​អោយ​ចាកចេញ​ពី​ផ្ទះ​​សម្បែង​របស់គេ​ទៅ​រស់នៅ​តាម​ជម្រក​បណ្តោះអាសន្ន នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ជាតិ​កាលពី​ថ្ងៃ​ចន្ទ​។​

​បើ​តាម​ទីភ្នាក់ងារ​ខាងលើ សរុប​មនុស្ស​៨១​នាក់​បាន​ស្លាប់​ដោយ​រញ្ជួយ​ដី​កំលាំង​៦,២​រិ​ច្ឆ​ទ័រនិង​៥,៩​រិ​ច្ឆ​ទ័​រ ដែល​បាន​វាយប្រហារ​ខេត្ត​ស៊ូ​ឡាវេ​ស៊ី​ខាង​លិច​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​​ហើយ​១៥​នាក់​ទៀត​ស្លាប់​ដោយ​ទឹកជំនន់​នៅក្នុង​ខេត្ត​កាលី​ម៉ាន់​តាន់​ខាងត្បូង​ចាប់តាំងពី​ថ្ងៃ​១៤​មករា​។​

​រញ្ជួយ​ដី​បណ្តាលអោយ​មនុស្ស​ប្រមាណ​២៨.០០០​នាក់​រស់នៅ​តាម​ជម្រក​បណ្តោះអាសន្ន​នៅ​២៥​មណ្ឌល​នៅ​ខេត្ត​ស៊ូ​ឡា​វ៉េ​ស៊ី​ខាង​លិច នៅពេល​ទឹកជំនន់​បណ្តាល​អោយ​មនុស្សជិត​៤០.០០០​នាក់​រើ​ទៅ​រស់នៅ​តាម​​ជម្រក​បណ្តោះអាសន្ន​នៅ កាលី​ម៉ាន់​តាន់​ខាងត្បូង​៕

​រញ្ជួយ​ដី​បណ្តាលអោយ​មនុស្ស​ប្រមាណ​២៨.០០០​នាក់​រស់នៅ​ក្នុង​ជម្រក​បណ្តោះអាសន្ន​ក្នុង​មណ្ឌល​ជម្លៀស​ចំនួន​២៥​ក្នុង​ទីក្រុង ម៉ា​មូជូ​

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular