ដោយ/មុនីរ័ត្ន/ភ្នំពេញៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ ។ ពិធីប្រកាសប្រព្រឹត្តធ្វើក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១៨ ខែមករានេះនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។
រូបថតៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ ។ ពិធីប្រកាសប្រព្រឹត្តធ្វើក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១៨ ខែមករានេះនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា
ថ្លែងទៅកាន់អ្នកចូលរួមលោកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនបានមានប្រសាសន៍ថាចំណុចស្តីពីការការងារបញ្ចូលសេដ្ឋកិច្ចឲ្យទៅជាសមាសភាពដ៏សំខាន់និងខានពុំបាននោះ គឺជាការងារការទូតមានតាំងពីឆ្នាំដំបូង នៃការចូលមកកាន់តំណាងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់លោក។លោកបន្តថាបន្ទាប់ពីបានប្រមូលធាតុចូលនិងធាតុផ្សំល្មមគ្រប់គ្រាន់ស្តីពីសមាសភាពថ្មីមួយនេះហើយនោះក្រសួងការបរទេសបានប្រកាសជាផ្លូវវការជាលើកដំបូងចាត់ទុកការងារការទូតសេដ្ឋកិច្ចជាការងារធំមួយក្នុងចំណោមការងារធំៗទាំង៥ របស់ក្រសួងនៅពេលប្រារព្ធសន្និបាតប្រចាំឆ្នាំ នាដើមឆ្នាំ២០១៨ ។
រដ្ឋមន្ត្រីការបរទេសបានបញ្ជាក់ថា គោលនយោបាយនេះត្រូវបានសម្តេចតេជោ ហ៊ុន សែន បនាយករដ្ឋមន្ត្រី គាំទ្រយ៉ាងពេញលេញ ដោយសម្តេចបានគូសបញ្ជាក់ថា ការទូតសេដ្ឋកកិច្ច គឺជាអាទិភាពមួយសម្រាប់គោលនយោបាយការបរទេសកម្ពុជាដែលមានតួនាទី យ៉ាងសំខាន់នៅក្នុងការធ្វើពពីពិធកម្មប្រភពកំណើន និងដៃគូរសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ផ្នែកលើស្មារតីនេះក្រសួងបានចំណាយ ពេលជាង២ឆ្នាំដើម្បីសម្រេចតាក់តែងឯកសារយុទ្ធសាស្ត្រដែលបានយកមកផ្សព្វផ្សាយនៅពេលនេះ។ឯកសារយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ ដែលបានរៀបចំឡើងនៅក្នុងកាលៈទេសៈដែលសកម្មភាពពិភពលោកក៏ដូចជាកម្ពុជាកំពុងតែប្រឈមទៅនិងការ គំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់ជួបក្នុងរយៈពេលពីរបីទស្សវត្តចុងក្រោយនេះ។ការគំរាមកំហែងនេះបណ្តាលមកពីកត្តាគូបផ្សំគ្នាជាច្រើន។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្តថា ការផ្ទុះនិងការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឲ្យពិភពលោកទាំងមមូលរង្គោះរង្គើ កត្តាធម្មជាតិមួយនេះមិនត្រឹមតែប៉ះពាល់ក្នុងវិស័យសុខាភិបាលក្នុងកម្រិតមិនធ្លាប់មានបណ្តាលឲ្យសេដ្ឋកិច្ចពិភពលោកទាំងមូលធ្លាប់ក្នុងវិបត្តិជ្រាលជ្រៅ ។ កូវីដ១៩ បានរុញឲ្យចង្វាក់ផ្គត់ផ្គង់តំបន់និងពិភពលោករអាក់រអួលនិងកាត់ផ្តាច់ក្នុងកម្រិតធ្ងន់ធ្ងរវិស័យទេសចរណ៍ធ្លាក់ ចុះយ៉ាងគំហុក វិស័យដឹកជញ្ជូនពិសេសផ្លូវអាកាសគាំងដំណើរ៕សរន