ដោយៈ អង្គារ៍ហេង / ភ្នំពេញៈ ជនសង្ស័យ៤នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ឃាត់ខ្លួនបានជាបន្តបន្ទាប់ ពាក់ព័ន្ធករណី ប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់។
នគរបាលប៉ុស្តិ៍ បានឲ្យដឹងថាៈ នៅវេលាម៉ោង ១ រសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ កម្លាំងប៉ុស្ដិ៍ បានធ្វើការល្បាត ក្នុងមូលដ្ឋាន លុះមកដល់ចំណុចផ្លូវ ១៩៩៨ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានជួប និងឃាត់ខ្លួនជនសង្ស័យ ២ នាក់ គឺ១-ឈ្មោះ ណាង ផល្លីន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ , ២-ឈ្មោះ ពេជ្រ សំណាង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាជាងសំណង់។ ពីរនាក់នេះ ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដូចគ្នា ។ ក្រោយពីឃាត់ ពិនិត្យទឹកនោម ពួកគេ មានសារធាតុញៀន ។
ប្រភពបានបន្តថាៈ រហូតដល់វេលាម៉ោង ១១ និង៣០ នាទី យប់ថ្ងៃទី១៧ មករានេះ កម្លាំងប៉ុស្តិ៍ បានបន្តឃាត់ខ្លួនជនសង្ស័យ ២ នាក់បន្ថែមទៀត ក្នុង ករណីប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុញៀនដូចគ្នា នៅចំណុចផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី គឺ ១-ឈ្មោះ សោ ស៊ីម អាយុ២០ឆ្នាំ , ២-ឈ្មោះ សុខ ផល្លី អាយុ១៨ឆ្នាំ ។ យុវជន ២នាក់នេះ មុខរបរ គ្មានដូចគ្នា ស្នាក់នៅបន្ទប់ជួល សង្កាត់អូរឡាំពិក ខណ្ឌចំការមន ជាមួយគ្នា (ពិនិត្យទឹកនោម)។ បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕/V-PC