ពលរដ្ឋ ៧៨ គ្រួសារ មកពី​សហគមន៍​ក្រីក្រ ទទួល​អំណោយ​របស់ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ លោក ជា ពិសី អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ និង​ជា​តំណាង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃអាទិត្យ ទី​១៧ ខែមករា ឆ្នាំ​២០២១ បាន​នាំយក អំណោយ​ដ៏​ថ្លៃថ្លា​បំផុត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ ក្រហម​កម្ពុជា ទៅ​ចែកជូន​ប្រជាពលរដ្ឋ មាន​ជីវភាព​ខ្វះខាត ចំនួន ៧៨ គ្រួសារ រស់នៅក្នុង សហគមន៍ ផ្លូវ​រថភ្លើង និង​សហគមន៍ A ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ ។​

​ក្នុង​ពិធី​នោះ លោក ជា ពិសី អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ ពាំ​នាំនូវ​ការសួរសុខទុក្ខ ពីស​ម្ដេច​ទាំង ២ ដល់​បងប្អូន​ប្រជាពលរដ្ឋ ព្រមទាំង​ណែនាំ អប់រំ ពី​បញ្ហា​សុខភាព ត្រូវ​លាងដៃ​នឹង​សាប៊ូ ជែ​ល អាល់កុល ។ អំណោយ​ដ៏​ថ្លៃ​ថ្ល​បំផុត​របស់​សម្ដេច​ទាំង​ទ្វេ ផ្តល់ជូន​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត ទាំង​៧៨​គ្រួសារ នាឱកាស​នេះ រួមមាន ៖ គ្រឿង​បរិភោគ និង​ថវិកា​មួយចំនួន​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular