ដោយ៖ ប.ជ័យ / បន្ទាយមានជ័យ: ករណីម៉ូតូបើកល្បឿនលឿនជ្រុលទៅបុកពេញទំហឹងនឹងរថយន្តធំ ត្រង់ចំណុចផ្លូវកោង នៃវិថី៧មករា នាភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលម្នាក់់ៗដាច់ដៃម្ខាងនោះ នៅទីបំផុតអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរបានស្លាប់ទាំង២នាក់ហើយ។ នេះបើយោងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងគ្រូពេទ្យ បានឲ្យដឹងកាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០២១។
ពោលគឺស្លាប់ភ្លាមៗម្នាក់ និងនៅពេលបន្ទាប់មក បានស្លាប់ម្នាក់ទៀតនៅមន្ទីរពេទ្យ។ ចំពោះអ្នកបើកបររថយន្ត អាចដោះលែងនៅក្រោមលក្ខខណ្ឌ ព្រោះជាអ្នករងគ្រោះដែរ។
សូមរំលឹកថា ឧបទ្ទហេតុនោះបានកើតឡើងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៥ល្ងាច ក្នុងទីប្រជុំជនលើកំណាត់ផ្លូវខេត្ត ឬវិថី៧មករា ត្រង់ចំណុចមុខប៉ុស្តិ៍យាមប្រជាការពារភ្នំបាក់ ស្ថិតភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
មន្ត្រីនគរបាលចរាចរណ៍ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងម៉ូតូហុងដា C125 ពាក់ផ្លាកលេខ 1D 2517 បន្ទាយមានជ័យ បើកបរក្នុងទិសដៅពីលិចទៅកើតល្បឿនលឿនផ្លូវកោង ក៏ជ្រុលទៅបុកប៉ះរថយន្តធុនធំស៊ឺមឺរ៉ឺម៉ក ពាក់ផ្លាកលេខមុខ 3A 7498 ព្រះសីហនុ និងផ្លាកលេខក្រោយ 4A 0016 បន្ទាយមានជ័យ ក្នុងទិសដៅពីកើតមកលិច(ផ្ទុយគ្នា) ។
ក្នងករណីគ្រោះថ្នាក់ចរាចរណ៍ នេះបណ្ដាលឲ្យ ១/ ឈ្មោះ សារិន គឹមស្រៀង អាយុ ២៨ឆ្នាំ ភេទប្រុស មានលំនៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។ ជាអ្នករួមដំណើរដែលដាច់ដៃម្ខាង និងរងការប៉ះទង្គិចធ្ងន់ធ្ងរច្រើនកន្លែងទៀត បានស្លាប់ភ្លាមៗ។ និង២/ ឈ្មោះ ណូ ចាន់ណី ភេទប្រុសអាយុ១៧ឆ្នាំ ជាអ្នកបើកបរម៉ូតូ ទីលំនៅភូមិព្រែករពៅឃុំឫស្សីក្រោក ស្រុកមង្គលបូរី ជាបើកបរម៉ូតូ រងរបួសដាច់ដៃ និងត្រូវរបួសធ្ងន់កន្លែងផ្សេងទៀត បានស្លាបនៅមន្ទីរពេទ្យ។
ចំណែកអ្នកបើកបររថយន្តមានឈ្មោះ ឡេង ចំរើន ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅភូមិ/ឃុំទ្រៀលស្រុកបារាយណ៍ខេត្តកំពង់ធំ។
សូមបញ្ឫក់ថា ក្នុងគ្រោះថ្នាក់នោះ បង្កខូចខាតធ្ងន់ម៉ូតូ១គ្រឿង។ ឯរថយន្តធំ គ្រាន់តែប៉ះពាល់តិចតួច។ នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកថ្លា បានអោយដឹងថា៖ ចំពោះមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីម៉ូតូល្បឿនលឿនផ្លូវកោងនិងមិនប្រកាន់ស្តាំ (ជនរងគ្រោះ ជាអ្នកបង្ក)។
ករណីនេះ នគរបាលបានឃាត់ខ្លួនអ្នកបើកបរនិងព្រូរថយន្ត ព្រមទាំងរថយន្តកាន់មកការិយាល័យចរាចរណ៍ផ្លូវគោគខេត្ត តែអាចត្រូវបានគេរត់ការដោះលែងវិញ។ នេះបើយោងមូលហេតុបច្ចេកទេសក្នុងហេតុការណ៍៕