ពលករ​ខ្មែរ​វិល​ពី​ប្រទេស​ថៃ​ឆ្លង​មេរោក​កូ​វីដ​១៩៖ ថ្ងៃទី​១៨​មករា នៅ​នឹង​៣៦​នាក់ តែ​សះស្បើយ​១​នាក់​បន្ថែម សល់​៣៣​នាក់​

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ពលករ​ខ្មែរ​វិល​ពី​ប្រទេស​ថៃ កាត់​និង​ស្នាក់នៅ​ខេត្តបន្ទាយមានជ័យ​រួច​ឆ្លង​មេរោក​កូ​វីដ​១៩ គិត​ត្រឹម​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០២១ នៅ​នឹង​ចំនួន​៣៦​នាក់​, តែ​សះស្បើយ​១​នាក់​បន្ថែម​។ ដូច្នេះ អ្នក​នៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ សល់​៣៣​នាក់​។ នេះ​បើតាម​លោក​វេជ្ជបណ្ឌិត ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ឲ្យ​ដឹង​កាលពី​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០២១​។​

​លោក​បន្ថែម ពោលគឺ​ថ្ងៃទី​១៨​ខែមករា សមរភូមិ​កូ​វីដ​១៩ វិជ្ជមាន​គ្មាន​។ តែ​សរុប​ពីមុន មាន​៣៦​នាក់​។ ប៉ុន្តែ បានជា​សះស្បើយ​វិញ ចំនួន​៤​នាក់​។ ដូច្នេះ អ្នក​បាននិងកំពុង​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​៣៣​នាក់​។​

​គួររំលឹកថា យោង​ប្រកាស​ក្រសួងសុខាភិបាល​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០២១ ករណី​កូ​វីដ​១៩​នៅ​ទូទាំងប្រទេស​កម្ពុជា ថ្ងៃនេះ ព្យាបាល​សះស្បើយ​១​នាក់ និង​មិនមាន​អ្នក​ឆ្លង​ថ្មី​។ ពោលគឺ​អ្នក​ឆ្លង​សរុប ៤៣៩​នាក់ អ្នក​សះស្បើយ​៣៨៦​នាក់ និង​អ្នក​កំពុង​ព្យាបាល ៥៣​នាក់​។ ក្នុងនោះ នៅ​ខេត្ត​ប​បន្ទាយមានជ័យ ៣៣​នាក់ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular