Home ព័ត៌មានអន្តរជាតិ តុលាការ​កូរ៉េ...

តុលាការ​កូរ៉េខាងត្បូង​ផ្តន្ទាទោស​អនុប្រធាន​Samsung​អោយ​ជាប់គុក​៣០​ខែ​ចំពោះ​ទោស​ផ្តល់​សំណូក​

​ប្រែ​សម្រួលៈ​វាសនា​/​សេ​អ៊ូ​ល​៖​សមាជិក​ត្រកូល​មហាសេដ្ឋី​ក្រុមហ៊ុន​Samsung លោក​លី ជែ​យ៉ុង ត្រូវបាន​បញ្ជូន​ចូល​គុក​វិញ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៨​មករា​ក្រោយ​តុលាការ​កូរ៉េខាងត្បូង​មួយ​កាត់ទោស​លោក​​អោយ​ជាប់គុក​២​ឆ្នាំ​កន្លះ​ដោយសារ​ការជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ពុករលួយ​កាលពី​ឆ្នាំ​២០១៦ ដែល​បាន​ជំរុញ​អោយ​មាន​បាតុកម្ម​តាម​ដងផ្លូវ​និង​ការបណ្តេញ​ប្រធានាធិបតី​កូរ៉េខាងត្បូង​ពេលនោះ​​ចេញ​ពី​អំណាច​។​

​នៅក្នុង​សវនាការ​ឡើងវិញ​ដែល​គេ​ទន្ទឹង​រង់ចាំ​មើល​ខ្លាំង​នេះ តុលាការ​ជាន់ខ្ពស់​ក្រុង​សេ​អ៊ូ​ល បាន​រកឃើញ​លី​មានទោស​ចំពោះ​ការផ្តល់​សំណូក​ដល់​ប្រធានាធិបតី​ប៉ាក់ ហ្គុន​ហេ គ្រា​នោះ និង​មនុស្ស​ជំនិត​​របស់​លោកស្រី​ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​រដ្ឋាភិបាល​សំ​រាប់ការ​បញ្ចូល​គ្នា​មួយ​នៅ​ឆ្នាំ​២០១៥​រវាង​សាខា​របស់​Samsung​ពីរ​ដែល​ជួយ​ពង្រឹង​ការគ្រប់គ្រង​របស់​លោក​លើ​ក្រុមហ៊ុន​ជំនួញ​ធំ​បំផុត​របស់​ប្រទេស​​នេះ​។​

​មេធាវី​របស់​លី បាន​ពណ៌នា​លោក​ថា​ជា​ជនរងគ្រោះ​នៃ​ការរំលោភ​អំណាច​របស់​ប្រធានាធិបតី និង​បាន​ពណ៌នា​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥​ថា​ជា​ផ្នែក​នៃ​«​សកម្មភាព​ជំនួញ​ធម្មតា​»​។​

​ពាក់​ម៉ាស់​និង​អាច​ធំ​ពណ៌​ខ្មៅ​ជាមួយ​ក្រវាត់​ក លោក​លី​ត្រូវបាន​នាំចូល​កន្លែង​ឃុំខ្លួន​ក្រោយ​ការសំរេច​ក្តី​។​លោក​មិន​បានឆ្លើ​សំណួ​ររបស់​អ្នកយកព័ត៌មា​ន​ទេ​នៅ​ពេល​ទៅ​ដល់​តុលាការ​។​

​លី អាយុ​៥២​ឆ្នាំ ពីដំបូង​ត្រូវបាន​កាត់ទោស​ដាក់គុក​៥​ឆ្នាំ​នៅ​ឆ្នាំ​២០១៧ ចំពោះ​ការផ្តល់​ប្រាក់​៨,៦​ពាន់​លាន​វ៉ុន​(៧​លាន​ដុល្លារ​)​ជា​សំណូក​ដល់​លោកស្រី​ប្រធានាធិបតី​ប៉ាក និង​មិត្ត​របស់​លោកស្រី​ឈ្មោះ ច​យ ស៊ូ​ន​ស៊ី​ល​។​តែ​ក្រោយមក​នៅ​ឆ្នាំ​២០១៨​លោក​ត្រូវបាន​ដោះលែង​ក្រោយ​ជាប់គុក​បានតែ​១១​ខែ ក្រោយ​តុលាការ​ជាន់ខ្ពស់​ក្រុង​សេ​អ៊ូ​ល​បន្ថយ​ការ​ជាប់​ទោស​មក​នៅ​២​ឆ្នាំ​កន្លះ​និង​ព្យួរ​ទោស តែ​នៅ​ខែ​កញ្ញា​​ឆ្នាំមុន ពួក​រដ្ឋ​អាជ្ញា​បាន​ចោទប្រកាន់​លោក​លី​ពី​បទ​លេងល្បិច​ថ្លៃ​ភាគហ៊ុន រំលោភ​សេចក្តីទុកចិត្ត និង​រំលោភ​សវនកម្ម​ពាក់ព័ន្ធ​នឹង​ការ​បញ្ចូល​គ្នា​កាលពី​ឆ្នាំ​២០១៥៕

​អនុប្រធាន​ក្រុមហ៊ុន​Samsung Electronics លោក​លី ជែ​យ៉ុង នៅ​តុលាការ​កំពូល​ក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃ​ចន្ទ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular