ប្រែសម្រួលៈវាសនា/បាងកក៖រដ្ឋាភិបាលថៃនៅថ្ងៃចន្ទទី១៨មករានេះបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣៦៩នាក់ ជាហេតុនាំអោយចំនួនឆ្លងសរុបតាំងពីខែមករាឆ្នាំមុនមកឡើងដល់១២.៤២៣នាក់។មិនមានអ្នកជំងឺកូវីដ១៩ស្លាប់បន្ថែមទេ គឺនៅ៧០នាក់ដដែល។
ក្នុងចំណោមអ្នកឆ្លងថ្មី ខេត្តសាមុត សាខនមានច្រើនជាងគេគឺ៣២០នាក់ និងក្រុងបាងកក១៨នាក់។
វីរុសកូរ៉ូណា ឥឡូវចម្លងទៅកាន់ខេត្តចំនួន៦១របស់ថៃ ដោយសល់តែ១៦ខេត្តទៀតប៉ុណ្ណោះដែលមិនទាន់មានវាបន្ទាប់ពីការផ្ទុះវីរុសឆ្លងនេះកាលពីពាក់កណ្តាលខែធ្នូឆ្នាំមុននៅផ្សារលក់អាហារសមុទ្រមួយក្នុងខេត្តសាមុត សាខន៕