រាជធានីភ្នំពេញ,ថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១- ធនាគារ ស្ថាបនាបានធ្វើកម្មវិធីចាប់រង្វាន់ ដើម្បីស្វែងរកអ្នកឈ្នះពីកម្មវិធី “ដាក់ប្រាក់បញ្ញើឈ្នះរង្វាន់” នៅថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១ នៅធនាគារ ស្ថាបនា សាខាបឹងកេងកង ដោយមានការចាក់ផ្សាយបន្តផ្ទាល់តាមរយៈទំព័រហ្វេកប៊ុកផ្លូវការរបស់ ធនាគារស្ថាបនា ដោយមានការចូលរួមចាប់ផ្ទាល់ពី គណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ។
ដើម្បីធានានូវសុក្រឹតភាពជូនដល់អតិថិជន ការចាប់រង្វាន់នេះត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធអេឡិចត្រូនិចដែលឆ្លងកាត់ការពិនិត្យយ៉ាងម៉ត់ចត់បំផុត ដោយមានការបើកបង្ហាញជាសាធារណៈ និងតាមដានយកព័ត៌មានដោយផ្ទាល់ពីបណ្តាញសារព័ត៌មានធំៗក្នុងស្រុក។
កម្មវិធីនេះរៀបចំឡើងដើម្បីថ្លែងអំណរគុណដល់អតិថិជន ដែលតែងតែគាំទ្រផលិតផលនិងសេវាកម្ម របស់ធនាគារ ស្ថាបនា ដែលជាធនាគារឈានមុខគេក្នុងស្រុក ដោយក្នុងរយៈពេល០៣ខែនៃកម្មវិធីនេះ យើងទទួលបានការចូលរួមគាំទ្រពី សំណាក់អតិថិជនយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីគ្រប់សាខាទូទាំងប្រទេសកម្ពុជា។
អតិថិជនដែលមានសំណាងឈ្នះរង្វាន់ក្នុងកម្មវិធី “ដាក់ប្រាក់បញ្ញើឈ្នះរង្វាន់” ពីធនាគារស្ថាបនា មានរហូតដល់ ២៥រូប ដែលរង្វាន់ទាំង២៥រួមមាន៖ រង្វាន់ធំគឺ រង្វាន់រថយន្តMazda 6 ចំនួន០១រង្វាន់ គណនីសន្សំឆ្លាតវៃដែលមានទឹកប្រាក់ ២៥០០$ ចំនួន០២រង្វាន់ និងគណនីសន្សំឆ្លាតវៃដែលមានទឹកប្រាក់ ២៥០$ ចំនួន២២រង្វាន់។
សូមអបអរសាទរដល់អតិថិជនមានសំណាងឈ្នះរង្វាន់ទាំង ២៥រង្វាន់៖
ចំពោះអ្នកឈ្នះរង្វាន់ទាំង២៥នាក់ ក្រុមការងាររបស់ធនាគារនឹងធ្វើការទាក់ទងផ្ទាល់ ដើម្បីផ្តល់ព័ត៌មានលំអិតពាក់ព័ន្ធនឹងការទទួលរង្វាន់។
អតិថិជនដែលឈ្នះរង្វាន់ធំ រថយន្ត Mazda6
អតិថិជនដែលឈ្នះរង្វាន់ គណនីសន្សំឆ្លាតវៃទឹកប្រាក់ចំនួន ២៥00$
អតិថិជនដែលឈ្នះរង្វាន់ គណនីសន្សំឆ្លាតវៃទឹកប្រាក់ចំនួន ២៥០$
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ ទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារ ស្ថាបនា https://www.facebook.com/Sathapanabank ឬគេហទំព័រ https://www.sathapana.com.kh។