Home ព័ត៌មានសំខាន់ៗ ជំនួញ​គ្រឿងញៀ...

ជំនួញ​គ្រឿងញៀន​ជិត​៥០​គីឡូៈឃុំខ្លួន​ជនជាតិ​ឡាវ​ពីរ​នាក់​

ដោយៈ​សុខុម​/​ស្ទឹងត្រែងៈកាលពី​ព្រឹក​ថ្ងៃទី​១៨​ខែមករា​នេះ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តស្ទឹងត្រែង​បានសម្រេច​ឃុំខ្លួន​បុរស​ជនជាតិ​ឡាវ​ពីរ​នាក់​ក្នុង​សំណុំរឿង​ជួញដូរ​គ្រឿងញៀន​មាន​ទម្ងន់​ជាង​៤០​គីឡូក្រាម​ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​ជា​បន្ត​។​

ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តស្ទឹងត្រែង​បានសម្រេច​ឃុំខ្លួន​បុរស​ជនជាតិ​ឡាវ​ពីរ​នាក់​ក្នុង​សំណុំរឿង​ជួញដូរ​គ្រឿងញៀន​មាន​ទម្ងន់​ជាង​៤០​គីឡូក្រាម​ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​ជា​បន្ត​(រូបថតសុខុម)

គួររំលឹកថា​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​(​ក​9)​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ស្នងការដ្ឋាន​ខេត្តស្ទឹងត្រែង​បាន​បង្ក្រាប​ជំនួញ​គ្រឿងញៀន​ដោយ​ឃាត់ខ្លួន​ជនជាតិ​ឡាវ​ពីរ​នាក់​ជាមួយ​ថ្នាំញៀន​សរុប​៤៦​ដុំ​កាលពី​ថ្ងៃទី​១៤​ខែមករា​កន្លងទៅ​។​ប្រតិបត្តិ​ការបង្ក្រាប​ធ្វើឡើង​នៅ​ចំណុច​ក្នុងព្រៃ​ក្បែរ​ស្ពាន​ទី​២ ផ្លូវ ប៉ុស្តិ៍​អូរ​ស្វាយ (​ហៅ​ប៉ុស្តិ៍​ទឹក​) ស្ថិតក្នុង ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​។​

​ជនសង្ស័យ​ឈ្មោះ អ៊ា​ថ អាយុ ២៩ ឆ្នាំ​និង​ឈ្មោះ ទន់ កែវ​អាយុ ២៨ ឆ្នាំ​។​ពួកគេ​រស់នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ​។​

ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តស្ទឹងត្រែង​បានសម្រេច​ឃុំខ្លួន​បុរស​ជនជាតិ​ឡាវ​ពីរ​នាក់​ក្នុង​សំណុំរឿង​ជួញដូរ​គ្រឿងញៀន​មាន​ទម្ងន់​ជាង​៤០​គីឡូក្រាម​ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​ជា​បន្ត​(រូបថតសុខុម)

លោក​ចែម​ផានិត​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ប្រាប់ថា​ជនសង្ស័យ​ត្រូវបាន​អយ្យា​ការចោទប្រកាន់​ករណី​ជួញដូរ​គ្រឿងញៀន​រួច​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ​និង​ឃុំខ្លួន​ដាក់​ក្នុង​ពន្ធនាគារ​រង់ចាំ​ការស៊ើបអង្កេត​នៅ​ព្រឹក​ថ្ងៃទី​១៨​មករា​នេះ​។​
​សូម​រំលឹក​បន្ថែមថា​ក្នុងពេល​បង្ក្រាប​គ្រឿងញៀន​ខាងលើនេះ​ក្រៅពី​ជនសង្ស័យ​ទាំងពីរ​នាក់​ដែល​ចាប់ខ្លួនបាន គឺមាន​ជនជាតិ​ឡាវ​ជាច្រើន​នាក់​ទៀត​បានគេច​ខ្លួន​ចូលទៅក្នុង​ប្រទេស​ឡាវ​វិញ​៕​សរន

ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តស្ទឹងត្រែង​បានសម្រេច​ឃុំខ្លួន​បុរស​ជនជាតិ​ឡាវ​ពីរ​នាក់​ក្នុង​សំណុំរឿង​ជួញដូរ​គ្រឿងញៀន​មាន​ទម្ងន់​ជាង​៤០​គីឡូក្រាម​ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​ជា​បន្ត​(រូបថតសុខុម)ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តស្ទឹងត្រែង​បានសម្រេច​ឃុំខ្លួន​បុរស​ជនជាតិ​ឡាវ​ពីរ​នាក់​ក្នុង​សំណុំរឿង​ជួញដូរ​គ្រឿងញៀន​មាន​ទម្ងន់​ជាង​៤០​គីឡូក្រាម​ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​ជា​បន្ត​(រូបថតសុខុម)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular