Home ព័ត៌មានជាតិ សេដ្ឋកិច្ច ថ្នាក់ដឹកនាំ​...

ថ្នាក់ដឹកនាំ​សមាគម​ដីឡូត៍​ចូល​រួម​បិទ​វគ្គ​បណ្តុះបណ្តាល​ពិសេស និង​លើកទឹកចិត្ត​សិក្ខាកាម​បញ្ចប់​វគ្គ​​

ដោយៈ​ច្រាយ ចំណាន​/​កំពង់ស្ពឺៈ ឧកញ៉ា ម៉ន សុខា ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​ដីឡូត៍​កម្ពុជា បាន​ដឹកនាំ​ប្រតិភូ​សមាគម​ជាច្រើន​រួប ចូលរួម​បិទ​វគ្គ​បណ្តុះបណ្តាល​ពិសេស និង​លើកទឹកចិត្ត​សិក្ខាកាម​បញ្ចប់​វគ្គ​ទាំង​ជាង​៦០​នាក់ ដែល​បាន​ហ្វឹកហ្វឺន​អស់​រយៈពេល​៤​យប់​៥​ថ្ងៃ នៅ​ទីតាំង​គម្រោង​ឋានសួគ៌​ធម្មជាតិ ស្ថិតនៅ​ភូមិ​ក្រាំង​ទំនប់ ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​

រូបថតៈថ្នាក់ដឹកនាំ​សមាគម​ដីឡូត៍​ចូល​រួម​បិទ​វគ្គ​បណ្តុះបណ្តាល​ពិសេស និង​លើកទឹកចិត្ត​សិក្ខាកាម​បញ្ចប់​វគ្គ​ទាំង​ជាង​៦០​នាក់​
​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​ឈ្មោះថា Warrior Camp (​លើក​ទី​២) ដែលមាន​សិក្ខាកាម​ចំនួន​ជាង​៦០​នាក់ ជា​សមាជិក​មកពី​ក្រុមហ៊ុន ATSolution, Utrust Investment, LD Property, Ecozone និង​ស្ថាន​ប័ន​ផ្សេងៗ​មួយចំនួនទៀត ដឹកនាំ​កម្មវិធី​បង្វឹក​ដោយ​លោក ឆ​ម ចំរើន​(​អនុប្រធាន​សមាគម​) លោក​អ៊ិន មាន (​ទីប្រឹក្សា​សមាគម​) និង​គ្រូបង្វឹក​ជាច្រើនរូប​ទៀត​។

​លោក​ឆ​ម ចំរើន​អនុប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​ដីឡូត៍​កម្ពុជា​បាន​មានប្រសាសន៍ថា ការហ្វឹកហាត់ Warrior​នេះ​ក្នុង​គោលបំណង​ពង្រឹង ធនធានមនុស្ស​កម្ពុជា អោយមាន​ភាពខ្លាំង​ក្លា មាន​ក្រមសីលធម៌​ខ្ពស់ ចេះ​រួម​សាមគ្គី​ជា​ក្រុម អាច​គ្រប់គ្រង​បាន​គ្រប់​ស្ថានភាព​និង កាលៈទេសៈ​ក្នុងសង្គម​។​

​ជាមួយគ្នានេះ លោកគ្រូ អួន សារ៉ាត់ ទីប្រឹក្សា​សមាគម​អ្នក​អភិវឌ្ឍន៍​ដីឡូត៍​កម្ពុជា បានផ្ដល់​អនុសាសន៍ ទៅកាន់​សិក្ខាកាម​ទាំងអស់ ឱ្យ​ចេះ​ប្រើ​ថាមពល​របស់ខ្លួន​ដែលមាន​ស្រាប់ ដើម្បី​ក្លាយទៅជា​មនុស្ស​ជោគជ័យ ហើយ ប្រែជា​គ្រាប់ពេជ្រ​ដ៏​ល្អ គ្រាប់ពេជ្រ​ច្នៃ​រួច បន្ទាប់ពី​ចប់​ការងារ​នេះ​។ លោក​បន្តថា “​ដូចនេះ​គ្រប់គ្នា ត្រូវ​ចេះ​ប្រើ​កម្លាំង ដែលមាន​ក្នុង​ខ្លួន ដើម្បី​ក្លាយជា ចលករ ជម្រុញ​ទឹកចិត្ត និង​សកម្មភាព​ឆ្ពោះទៅរក​គោលដៅ​”​។​

រូបថតៈថ្នាក់ដឹកនាំ​សមាគម​ដីឡូត៍​ចូល​រួម​បិទ​វគ្គ​បណ្តុះបណ្តាល​ពិសេស និង​លើកទឹកចិត្ត​សិក្ខាកាម​បញ្ចប់​វគ្គ​ទាំង​ជាង​៦០​នាក់​

​ឧកញ៉ា ម៉ន សុខា ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​ដីឡូត៍​កម្ពុជា បាន​ផ្ដាំផ្ញើ​ដល់ សិក្ខាកាម​ទាំងអស់ ត្រូវ ចេះ ប្រើ ចំណេះ ខ្លួន ឯង នៅ ពេល ត្រលប់ ទៅ វិញ ព្រោះ កា រ រៀន សូត្រ នេះ មិន មែន រៀន ដើម្បី ឱ្យ ឈឺ ខ្លួន ឈឺ ប្រាណ អត់ ប្រយោជន៍ នោះ ទេ គឺ មក រៀន ដើម្បី កែ ប្រែ ខ្លួន ឯង ឱ្យ ក្លាយ ជា មនុស្ស រឹង មាំ​។​

​លោក​ប្រធាន​សមាគម ក៏បាន​គាំទ្រ​លើកទឹកចិត្ត​និង​ជំរុញ​ឲ្យ​មានកម្ម​វិធី​បង្វឹក​នេះ​ជាប្រចាំ​ត្រីមាស​និង​បញ្ចូល​ជា​កម្មវិធី​ពិសេស​ក្នុង​សមាគម ហើយ​សំនូមពរ​ឲ្យ​សមាជិក​ទាំងអស់ បញ្ជូន​បុគ្គលិក​តាម​ស្ថាប័ន​ខ្លួន មក​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ពិសេស​នេះ និង​បន្ត​ចូលរួម​បណ្តុះបណ្តាល ពង្រឹងសមត្ថភាព បុគ្គលិក​តាម​ក្រុមហ៊ុន​នីមួយៗ​ឲ្យ​បាន​ខ្លាំងក្លា​បំផុត ទើប​ស្ថាប័ន​ខ្លាំង សង្គមជាតិ​ខ្លាំង សេដ្ឋកិច្ចជាតិ​ខ្លាំង ប្រទេស​កម្ពុជា​ខ្លាំង​។​

រូបថតៈថ្នាក់ដឹកនាំ​សមាគម​ដីឡូត៍​ចូល​រួម​បិទ​វគ្គ​បណ្តុះបណ្តាល​ពិសេស និង​លើកទឹកចិត្ត​សិក្ខាកាម​បញ្ចប់​វគ្គ​ទាំង​ជាង​៦០​នាក់​

​ចំណែក​ឧកញ៉ា ផន វ​ណ្ណិ​ត អនុប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​ដីឡូត៍​កម្ពុជា បាន ពន្យល់ ដល់ សិក្ខា កាម ទាំង អស់ ឱ្យ ផ្លាស់ ប្ដូរ ផ្នត់ គំនិត របស់ខ្លួន ហើយ ដើម្បី ក្លាយ ជា អ្នក ខ្លាំង ត្រូវ តែ មាន គោលដៅ ខ្លាំង សកម្មភាព ខ្លាំង​។ បន្ថែម ពី លើ នេះ លោក អនុប្រធាន​សមាគម ក៏ បាន ផ្ដល់ ពាក្យ គន្លឹះ ៣ ដើម្បី សិក្ខាកាម ចង ចាំ ទុក អនុវត្ត ដែល ក្នុង នោះ គឺ ប្រយុទ្ធ ដើម្បី ចំណេះ ប្រយុទ្ធ​ដើម្បី ជំនាញ និង ប្រយុទ្ធ ដើម្បី សុភមង្គល​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular