ប្រែសម្រួលៈវាសនា/ប៉េកាំង៖កម្មករ១២នាក់ក្នុងចំណោកម្មកររ៉ែ២២នាក់ដែលជាប់ក្នុងបន្ទប់ក្រោមដីមួយតាំងពីសប្តាហ៍មុនបន្ទាប់ពីមានការផ្ទុះនៅក្នុងអណ្តូងរ៉ែមាសមួយនោះនៅមានជីវិតទេ នេះបើតាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយចិន នៅពេលអ្នកជួយសង្គ្រោះរាប់រយនាក់បានព្យាយាមនាំពួកគេមកកាន់សុវត្ថិភាព។
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ បាននិយាយកាលពីថ្ងៃចន្ទថា លិខិតបញ្ជូនចេញតាមប្រឡោះជួយសង្គ្រោះមួយកាលពីយប់ថ្ងៃអាទិត្យ បាននិយាយថា ជោគវាសនារបស់មនុស្ស១០នាក់ទៀតនៅមិនទាន់ដឹងយ៉ាងណាទេ។
លិខិតសរសេរដោយដៃ បាននិយាយថា កម្មករ៤នាក់រងរបួស និងថាស្ថានភាពរបស់កម្មករឯទៀតចុះដុនដាបខ្លាំងដោយសារខ្វះខ្យល់បរិសុទ្ធនិងការហូរចូលនៃទឹក។
អណ្តូងរ៉ែនៅក្រុងគីសៀ ក្នុងខេត្តសាន់ទុង បានកំពុងស្ថិតក្នុងដំណាក់កាលសាងសង់ចំពេលមានការផ្ទុះកាលពីថ្ងៃ១០មករាបណ្តាលអោយជាបើកម្មករ២២នាក់។ឥឡូវកម្មករជាង៣០០នាក់កំពុងព្យាយាមយលចេញដុំថ្ម នៅពេលការខួងរូងថ្មីមួយដើម្បីចូលទៅដល់បន្ទប់ក្រោមដីកន្លែងដែលកម្មករកំពុងជាប់ និងបញ្ចេញចោលចំហាយដ៏គ្រោះថ្នាក់៕
រូបបញ្ចេញដោយសារព័ត៌មានស៊ីនហួរ បង្ហាញអ្នកជួយសង្គ្រោះកំពុងខួងរន្ធចូលទៅកាន់បន្ទប់ដែលពួកកម្មករជាប់ក្នុងអណ្តូងរ៉ែមាសក្នុងក្រុងគីសៀកាលពីថ្ងៃ១៨មករា