Home ព័ត៌មានអន្តរជាតិ ក្រុមហ៊ុន​ធំៗ...

ក្រុមហ៊ុន​ធំៗ​ជប៉ុន​ជំរុញ​រដ្ឋាភិបាល​ខ្លួន​សម្រេច​ឱ្យបាន​គោលដៅ​ថាមពល​កកើតឡើង​វិញ​នៅ​ឆ្នាំ​២០៣០

ដោយៈ​ច្រាយ ចំណាន​/​ភ្នំពេញៈ​ក្រុមហ៊ុន​ធំៗ​ជាច្រើន រួមទាំង​ក្រុមហ៊ុន​Sony Panasonic និង​Nissan​នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ជំ​រុញឱ្យ​រដ្ឋាភិបាល​ជប៉ុន​ព្យាយាម​ទ្វេ​រដង ក្នុងការ​សម្រេច​ឱ្យបាន​គោលដៅ ផលិត​ថាមពល​កកើត​ឡើងវិញ​នា​ឆ្នាំ​២០៣០​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន CNA កាលពី​ថ្ងៃទី​១៨ ខែមករា​នេះ​។​
​នាយករដ្ឋមន្ត្រី​លោក Yoshihide Suga កាលពី​ឆ្នាំមុន​បាន​កំណត់ថា ឆ្នាំ​២០៥០ ជា​ឆ្នាំ​គោលដៅ​សម្រាប់​ជប៉ុន ក្នុងការ​ក្លាយ​ប្រទេស​រក្សាបាន​នូវ​លំនឹង​កាបូន ប៉ុន្តែ​គោលដៅ​ផលិត​ថាមពល​កកើត​ឡើងវិញ រយៈពេល​ខ្លី​របស់​ប្រទេស​នេះ ត្រូវបាន​រិះគន់ថា​មានការ​យឺតយ៉ាវ​។​

​ថ្មីៗ​នេះ​ប្រទេស​ជប៉ុន មានបំណង​ទាញយក​ថាមពល​ពី​សូ​ឡា និង​ខ្យល់​ពី​២២​ទៅ​២៤​ភាគរយ នៅ​ឆ្នាំ​២០៣០ ដែល​បានកំណត់​កាលពី​៣​ឆ្នាំមុន ខណៈ​រដ្ឋាភិបាល​ត្រួតពិនិត្យ​ឡើងវិញ​នូវ​យុទ្ធសាស្ត្រ​ផលិត​ថាមពល​របស់ខ្លួន​ឡើងវិញ​។​
​ក្រុមហ៊ុន​ចំនួន​៩២ ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ក្រុម​Japan Climate Initiative នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ជំ​រុញឱ្យ​រដ្ឋមន្ត្រី​ពាក់ព័ន្ធ បង្កើន​កិច្ចព្រមព្រៀង​ទ្វេដង ដើម្បី​សម្រេច​គោលដៅ​ឱ្យបាន​ដល់​ពី​៤០ ទៅ​៥០​ភាគរយ​។​

​ក្រុមហ៊ុន​ធំៗ​របស់​ជប៉ុន​ជាច្រើន ដូចជា ក្រុមហ៊ុន Fujifilm ក្រុមហ៊ុន​Toshiba ក្រុមហ៊ុន​ធានារ៉ាប់រង អគ្គិសនី ចំណីអាហារ និង​ភេសជ្ជៈ បាន​ចុះហត្ថលេខា​លើ​លិខិត​មួយ​ដើម្បី​ជំរុញ​រដ្ឋាភិបាល​ជប៉ុន​ព​ន្លឿ​ន​កិច្ចការ​នេះ​។​
​លិខិត​នេះ​បានឱ្យដឹងថា “​ដើម្បីឱ្យ​ប្រទេស​ជប៉ុន បំពេញ​នូវ​ទំនួល​ខុសត្រូវ​របស់ខ្លួន ដើម្បី​ក្លាយជា​មេដឹកនាំ​មួយ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ជាស​កល ការសម្រេច​គោលដៅ​នេះ​ត្រូវមាន​មហិច្ឆតា​ខ្ពស់​”​។​
​លិខិត​ខាងលើ​បានបញ្ជាក់​ទៀតថា “​គោលដៅ ដែលមាន​ម​ហិ​ច្ឆិ​តា​នេះ នឹង​ជំរុញ​ការផលិត​ថាមពល​កកើត​ឡើងវិញ​កាន់តែខ្លាំង ហើយ​ក្រុមហ៊ុន​ជប៉ុន​នឹង​អាច​ដើរតួនាទី​សំខាន់​ជាង​មុន នៅ​កន្លែង​ដែលមាន​ការបាត់​បង់កា​បូ​ន​ច្រើន លើ​ពិភពលោក​”៕​សរន​

ប្រទេសជប៉ុន (រូបថតហ្គោហ្គល)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular