ដោយៈ ជា សីហៈ/ភ្នំពេញៈ រហូតមកដល់ព្រឹកថ្ងៃទី១៨ខែមករានេះ មានសត្វក្រៀលចំនួន ៥៩ក្បាលហើយបានត្រលប់មកដល់តំបន់ការពារទេសភាពអន្លង់ព្រីង នៅស្រុកកំពង់ត្រាច ខេត្តកំពត។ នេះបើតាម របាយការណ៍របស់អង្គការសត្វស្លាបអន្តរជាតិបានអះអាង ។
ប្រភពដដែលបានអះអាងថា នៅពេលនៅពេលនេះអង្គការសត្វស្លាបអន្តរជាតិកំពុង តែសហការជាមួយនឹង ដៃគូរកំពុងតែធ្វើជំរឿនសត្វនេះនៅកម្ពុជានៅឡើយទេ ។ តាមការ គ្រោងទុកចំនួននៃវត្តមានសត្វនេះនៅកម្ពុជារំពឹងថានឹងដឹក្រោយពេលដែលជំរឿននឹងបញ្ចប់ នៅក្នុងរង្វង់ខែ ឧសភា ខាងមុខ ។
សូមជំរាបជូនថាសត្វក្រៀលគឺជាប្រភេទសត្វរងគ្រោះឈានទៅរកការផុតពូជវាមានការ ថយចុះជាខ្លាំងក្នុងរយ:ពេល៧ឆ្នាំចុងក្រោយនេះ លទ្ធផលជំរឿនសត្វក្រៀល ដើមឆ្នាំ២០២០ មានសត្វក្រៀលប្រម៉ាណតែ១៩៤ក្បាលប៉ុណ្ណោះដែលរាប់បាន។ នារដូវពងកូនសត្វ ក្រៀលបំលាស់ទីទៅខេត្តព្រះវិហារ រតនគីរី និងមណ្ឌលគីរី ដើម្បីកាច់សំបុកពងកូន។
នៅរដូវមិនបន្តពូជសត្វក្រៀលបំលាស់ទីមកតំបន់ដីសើមក្នុងខេត្តតាកែវ កំពត និងខេត្តជុំវិញ បឹងទន្លេសាបដើម្បីរកចំណី។ ការបាត់បង់ទីជម្រក ការរំខានដោយសកម្មភាពមនុស្ស និងការលួចពងកូនពីសំបុកគឺជាកត្តាគំរាមកំហែងដ៏ចម្បងដែលធ្វើអោយសត្វក្រៀលមានការថយចុះ៕/PC