ប្រែសម្រួល : កញ្ញាដាលីស ៖ វេជ្ជបណ្ឌិតម្នាក់និងបុគ្គលិកជំនួយម្នាក់បាននិយាយថាចំនួនអ្នកស្លាប់ដោយសារអំពើហិង្សារវាងកុលសម្ព័ន្ធជនជាតិអារ៉ាប់និងមិនមែនជនជាតិអារ៉ាប់នៅក្នុងខេត្តដាហ្វួខាងលិចនៃប្រទេសស៊ូដង់បានកើនឡើងដល់ ៨៣ នាក់ ក្នុងនោះមានស្ត្រីនិងកុមារផងដែរ ខណៈអំពើហិង្សាយូរៗម្តងបានបន្តកាលពីថ្ងៃអាទិត្យទី១៧មករា។
ក្រុមប្រឹក្សារដ្ឋដែលកំពុងកាន់អំណាចបានជួបប្រជុំកាលពីថ្ងៃអាទិត្យហើយនិយាយថាកងកម្លាំងសន្តិសុខនឹងត្រូវដាក់ពង្រាយនៅតំបន់នោះ។
ការប៉ះទង្គិចគ្នាដ៏សាហាវបានកើតឡើងចេញពីការវាយតប់គ្នាដោយដៃកាលពីថ្ងៃសុក្ររវាងមនុស្សពីរនាក់នៅក្នុងជំរំមួយសម្រាប់ប្រជាជនផ្លាស់ទីលំនៅនៅទីក្រុងជេណេណា ជាទីរួមខេត្តដាហ្វួ។បុរសជនជាតិអារ៉ាប់ម្នាក់ត្រូវបានចាក់សម្លាប់ហើយក្រុមគ្រួសាររបស់គាត់មកពីកុលសម្ព័ន្ធអារ៉ាប់រីហ្ស៊ីហ្គាតបានវាយប្រហារប្រជាជននៅជំរំគ្រីនឌីងនិងតំបន់ផ្សេងទៀតកាលពីថ្ងៃសៅរ៍។
ក្នុងចំណោមអ្នកស្លាប់មានពលរដ្ឋអាម៉េរិកម្នាក់ឈ្មោះសាអ៊ីត បារ៉ាកា អាយុ ៣៦ ឆ្នាំដើមកំណើតនៅទីក្រុងអាត្លង់តា បានមកដល់ប្រទេសស៊ូដង់កាលពីជាង ២ខែមុនដើម្បីទៅសួរសុខទុក្ខក្រុមគ្រួសាររបស់គាត់នៅដាហ្វួរ ។
ភរិយារបស់លោកបារ៉ាកានិយាយថា ស្ថានទូតអាម៉េរិកប្រចាំនៅទីក្រុងខាទុំបានទូរស័ព្ទទៅនាងដើម្បីចូលរួមរំលែកទុក្ខ៕
អ្នកស្លាប់នៅខេត្តដាហ្វួខាងលិចកើនឡើងដល់ ៨៣ នាក់