Home ព័ត៌មានសំខាន់ៗ ​ទូត​ឥណ្ឌា​អប...

​ទូត​ឥណ្ឌា​អបអរសាទរ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​អនុវត្ត​យ៉ាង​មាន​ប្រសិទ្ធភាព​និង​ទប់ស្កាត់​យ៉ាង​ជោគជ័យ​នូវ​ការ​រាតត្បាត​នៃ​កូ​វីដ​១៩ នៅ​កម្ពុជា​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​លោកស្រី Devyani Uttam Khobragade​ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា​បាន​សំដែង​នូវ​ការអបអរសាទរ​ជូន​ចំពោះ​សម្តេច​អគ្គ មហា​សេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​អនុវត្ត​យ៉ាង​មាន​ប្រសិទ្ធភាព​និង​ទប់ស្កាត់​យ៉ាង​ជោគជ័យ​នូវ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា​។

​លោកស្រី Devyani Uttam Khobragade បាន​សំដែង​ការអបអរសាទរ​នេះ​នៅក្នុង​ឱកាស​ដែល​លោកស្រី​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលជួប​សំដែង​ការគួរសម​ជាមួយ​សម្តេច​អគ្គ មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី​១៨​ខែមករា​២០២១​នៅ​វិមាន​សន្តិភាព​ខណៈពេលដែល​លោកស្រី​ត្រូវបាន​រដ្ឋាភិបាល​ឥណ្ឌា​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង ពេញ​សម​ត្តភាព​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្ដេច​តេ​ជោ ហ៊ុន សែន​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ក្រោយ​ជំនួប​នោះ​ថា​៖​នៅក្នុង​ជំនួប​នេះដែរ​លោកស្រី​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​បាន​គោរពពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​លោកនាយក​រដ្ឋមន្ត្រី​លោក​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ជូន​ចំពោះ​សម្តេច​តេ​ជោ​និង​ជូនពរ​ដល់​សម្តេច​តេ​ជោ​សូម​មាន​សុខ​ភាពល្អ​បរិបូ​ណ៍​និង​ដឹកនាំ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្ពោះទៅកាន់​វឌ្ឍនភាព​កាន់តែ​ខ្ពង់ខ្ពស់​បន្ថែមទៀត​។​ជាមួយគ្នានេះដែរ​លោកស្រី​ក៏បាន​សម្តែង​នូវ​ការអបអរសាទរ​ជូន​ចំពោះ​សម្តេច​តេ​ជោ​និង​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​អនុវត្ត​យ៉ាង​មាន​ប្រសិទ្ធភាព​និង​ទប់ស្កាត់​យ៉ាង​ជោគជ័យ​នូវ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា​។

​លោកស្រី​Devyani Uttam Khobragade បាន​មានប្រសាសន៍​បន្តថា​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​ឥណ្ឌា​គឺមាន​ជា​យូរលង់​ណាស់​មកហើយ​នៅក្នុង​ប្រវត្តិសាស្ត្រ​គឺជា​ទំនាក់ទំនង ដ៏​ល្អ​មួយ​ហើយ​ក្នុង​បេសកកម្ម​ការទូត​របស់​លោកស្រី​មកកាន់​កម្ពុជា​នៅពេលនេះ​គឺ​ដើម្បី​ពង្រឹងពង្រីក​នូវ​កិច្ច​សហ​ប្រតិការ​ទំនាក់ទំនង​ដែលមាន​ស្រាប់​នេះ​ឱ្យ​កាន់ តែ​រីក​ធំធាត់ ឡើង​ថែមទៀត​។​លោកស្រី​បាន​មានប្រសាសន៍​ទៀតថា​តាមរយៈ​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន តាមរយៈ​អរិយធម៌ វប្បធម៌ និង​សាសនា​ដែលជា​មូលដ្ឋាន រួមមួយ​រវាង​ប្រទេស​ទាំងពីរ​លោកស្រី​នឹង​ប្រឹងប្រែង​រៀបចំ​កម្មវិធី​ជាប្រចាំ​ធ្វើយ៉ាងណា​ជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ​ការតភ្ជាប់​ប្រជាជន​និង​ប្រជាជន​ពាណិជ្ជកម្មនិង​ពាណិជ្ជកម្ម​បន្ថែម​ទៅលើ​ទំនាក់ទំនង​ដែលមាន​ស្រាប់​។​

​ជាការ​ឆ្លើយតប​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សម្ដែង​នូវ​ការអបអរសាទរ​ចំពោះ​លោកស្រី Devyani Uttam Khobragade ដែល​បាន​ត្រូវ​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្ដេច​តេ​ជោ​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ឯកឧត្តម​ប្រ​ធានាធិបតី​និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា​និង​ថ្លែង​នូវ​ការអបអរសាទរ​ផងដែរដែល​ប្រទេស​ឥណ្ឌា​បាន​ផលិត​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ បាន​ជោគជ័យ​និង​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់ នាពេល​ថ្មីៗ​នេះ​។​តាមរយៈ​លោកស្រី​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌា​សម្តេច​បាន​ស្នើសុំ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ពី​រដ្ឋាភិបាល​ឥណ្ឌា​ដើម្បី​យកមកប្រើ​ប្រាស់​នៅក្នុង ប្រទេស​កម្ពុជា​។​

​ជាងនេះទៀត​សម្តេច​តេ​ជោ​ក៏បាន​យល់ស្រប​ជាមួយនឹង​ការលើកឡើង​របស់លោក​ជំទាវ ពាក់ព័ន្ធ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ដោយ​សម្តេច​បាន​មានប្រសាសន៍ថា​ជាការពិតណាស់​ទំនាក់ទំនង​របស់​យើងគឺមាន​ជា​យូរលង់​ណា ស់​មកហើយៗ​ទំនាក់ទំនង​នោះ​គឺមាន​ការរីកចម្រើន​ល្អប្រសើរ​ជា​លំដាប់។ចំណុច​សំខាន់បំផុត​នោះ​គឺ​ឥណ្ឌា​កន្លង មក​តែងតែ​គាំទ្រ​កម្ពុជា​ជាពិសេស​នៅ​ទសវត្ស​៥០​ឥណ្ឌា​បាន​គាំទ្រ​ឯករាជ្យភាព​របស់​កម្ពុ​ជា​,​ហើយ​នៅ​ទសវត្សរ៍​៨០​ឥណ្ឌា​គឺជា​ប្រទេស​ដំបូង​បំផុត​ដែល​ទទួលស្គាល់​រដ្ឋាភិបាលកម្ពុជា​នាពេលនោះ​ហើយ​តាំងពី​នោះមក​ឥណ្ឌា​តែងតែបាន​ជួយ​គាំទ្រ​ផ្តល់ជំនួយ​ដល់​កម្ពុជា​ជា​រៀងរហូត​។

​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​មានប្រសាសន៍​បន្តថា​អ្វីដែល​យើង​អាចធ្វើ​នៅពេលនេះ​ក្នុងការ​ជំរុញ​ទំនាក់ទំនង​របស់​យើង​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ទៀត​នោះ​គឺ​រៀបចំ​ធ្វើយ៉ាងណា​ឱ្យមាន​កិច្ចព្រមព្រៀង​ឬ​បង្កលក្ខណៈ​ល្អ​មួយ​សម្រាប់​លើកទឹកចិត្ត​និង​ជំនឿ​ទុកចិត្ត​របស់​អ្នកវិនិយោគ​ក៏ដូចជា​លើកស្ទួយ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​និង​ជំរុញ​កិច្ច​សហ ប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​មានការ​រីកចម្រើន​ឡើង​ថែមទៀត​ដើម្បី​បើកឱកាស​លើកកម្ពស់​ភាពជា​ដៃគូ​រវាង​ប្រទេស​ទាំងពីរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular