Home ព័ត៌មានជាតិ សន្តិសុខ បាត់​ខ្លួន​ក្...

បាត់​ខ្លួន​ក្មេងប្រុស​ម្នាក់ រយៈពេល ៥ ថ្ងៃ​ហើយ គ្រួសារ រក​មិនទាន់​ឃើញ​

ដោយៈ សាត​ចាន់​បុត្រ / មណ្ឌលគិរីៈ កុមារា​ម្នាក់ បាន​បាត់​ខ្លួន អស់​រយៈពេល ៥​ថ្ងៃ​មក ហើយ បង្ករ​អោយ​ក្រុមគ្រួសារ ដាក់ពាក្យ​បណ្តឹង ទៅកាន់​នគរបាល ដើម្បី​ជួយ​អន្តរាគមន៍ ខណៈ​ពួកគេ ដើររក​អស់ចិត្ត​ទៅហើយនោះ​។​

​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ស្រែ​ខ្ទុ​ម បាន​ប្រាប់​ឱ្យដឹងថាៈ កុមារា​ម្នាក់​នោះ ឈ្មោះ គា ចាន់​នឿន អាយុ ១៦​ឆ្នាំ មុខរបរ សិស្ស​ថ្នាក់​ទី​៥ នៃ​សាលាបឋមសិក្សា ឡា​ប៉ា​ខេ មាន​មូលដ្ឋាន​ក្នុង​ឃុំ ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

​ក្រុមគ្រួសារ នៃ​កុមារា ខាងលើ នៅវេលា​ម៉ោង ៨ ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១ បានមក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រែ​ខ្ទុ​ម ដើម្បី​ដាក់ពាក្យ​បណ្តឹង ដោយ​សមត្ថកិច្ច ទទួល ពាក្យ​ពី​ឈ្មោះ គា ចន្ថា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ត្រូវជា​បងប្រុស បង្កើត របស់​ជនរងគ្រោះ មាន​ទីលំនៅ ស្ថិតក្នុង​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

​បងប្រុស​ជនរងគ្រោះ ឈ្មោះ គា ចន្ថា បាន​ប្រាប់ថាៈ នៅវេលា​ម៉ោង ១២ និង ៣០ នាទី ថ្ងៃទី​១៣ មករា កន្លងទៅនេះ ជនរងគ្រោះ ឈ្មោះ គា ចាន់​នឿន បាន​ជិះ​ម៉ូតូ (​ម៉ូតូ​កែច្នៃ​) ដោយបាន​ឌុប​ប្អូនស្រី មក​រៀន នៅ​សាលាបឋមសិក្សា ឡា​ប៉ា​ខេ ។ នៅពេល​មកដល់​សាលា កុមារា​នោះ ក៍​ដាក់​ប្អូនស្រី អោយចូល​រៀន ហើយ​ខ្លួន​ក៍​ជិះ​ម៉ូតូ បង្ហួស​សាលា​ទៅមុខទៀត​។ រហូត​នៅ​ម៉ោង​ប្រហែល ៥ និង ៣០​នាទី​ល្ងាច ថ្ងៃខែ​ឆ្នាំ​ដដែល រូប​ខ្លួន និង​ក្រុមគ្រួសារ បាត់​មិនឃើញ​ជនរងគ្រោះ វិល​ត្រឡប់មកផ្ទះ​វិញ មានការ​ងឿងឆ្ងល់ ក៍បាន​នាំ​បងប្អូន​សាច់ ញាតិ រួមទាំង​អ្នកជិតខាង អោយមក​ជួយ រក​ជនរងគ្រោះ នៅ​ម្តុំ​សាលា ដែល​ជនរងគ្រោះ មក​រៀន នៅតែ​រក​មិនឃើញ​ឡើយ​។ ឈ្មោះ គា ចន្ថា បានបញ្ជាក់​ថាៈ ជនរងគ្រោះ មិនមាន​ទំនាស់​ជាមួយ ក្រុមគ្រួសារ និង​អ្នកជិតខាង​ឡើយ​។​

​ឈ្មោះ គា ចន្ថា បាន​ប្រាប់​បន្តថាៈ លុះ​ព្រឹក​ថ្ងៃទី​១៥ – ១៦ ខែមករា ឆ្នាំ​២០២១ គាត់ និង​បងប្អូន រួមទាំង​អ្នក​ជិត បាន​បន្ត​ស្វែងរក​ជនរងគ្រោះ ជា​បន្តទៀត នៅក្នុង​ភូមិសាស្ត្រ ឃុំ​ស្រែ​ខ្ទុ​ម រក​នៅតាម​ខ្នង​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ និង​តាម​ចំការ​ផ្សេងៗ និង​នៅឯ​ខេត្ត មណ្ឌលគិរី ក៍​នៅតែ​រក​ជនរងគ្រោះ មិនឃើញ​ឡើយ​។ លុះ​នៅ​ថ្ងៃទី​១៨ មករា ២០២១ វេលា​ម៉ោង ៨ ព្រឹក ក្រុមគ្រួសារ ក៍​បានមក​ដាក់ពាក្យ​បណ្តឹង នៅ​ប៉ុស្តិ៍​រដ្ឋបាល​ស្រែ​ខ្ទុ​ម អោយជួយ​ស្រាវជ្រាវ​តែម្តង​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular