សត្វ​ឆ្កែព្រៃ​នៅ​កម្ពុជា​នៅតែមាន​វត្តមាន

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ សត្វ​ឆ្កែព្រៃ​ដែល​កំពុងតែ​ថយចុះ នៅលើ​ពិភពលោក ប៉ុន្តែ​វា​នៅ តែ​បន្ត​មាន​វត្ត​មាននៅ​កម្ពុជា​ដដែល ។ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ បាន​អះអាងថា វត្តមាន របស់​វា​ត្រូវ​បានបង្ហាញ​នៅ​ជួរ​ភ្នំក្រវាញ ដែលជា​ដែនជម្រកសត្វព្រៃ​ដ៏​សំបូរបែប នៅ​កម្ពុជា ។

​អង្គការ​នេះ​បាន​អះអាងថា​សត្វ​ឆ្កែព្រៃ​ជា​ប្រភេទ​សត្វ​មួយ​ប្រភេទ​ដែល​បានទទួល​រង​នូវ​ការ ធ្លាក់ចុះ​យ៉ាងខ្លាំង ។​

​ប្រភព​ដដែល​បាន​អះអាងថា ឥឡូវ​វា​ត្រូវបាន​គេ​ចាត់​ក្នុង​ចំណាត់ថ្នាក់​ជា​ប្រភេទ​សត្វ​រងគ្រោះ ជិត​ផុត​ពូជ​នៅ​ទូទាំង​ពិភពលោក​ដែល​នៅសល់​ចំនួន​តិចជាង​២៥០០​ក្បាល​ប៉ុណ្ណោះ​ដែល​នៅ​សេសសល់​។ ប្រភព​ដដែល​បាន​អះអាងថា វត្តមាន​សត្វ​ឆ្កែព្រៃ​នៅក្នុង​តំបន់​ជួរ​ភ្នំក្រវាញ​បាន បង្ហាញថា​ប្រសិនបើ​កិច្ចខិតខំ​ប្រឹងប្រែង​ការពារ​ដ៏​ខ្លាំងក្លា​នៅតែ​បន្ត​នោះ​ការកើនឡើង មកវិញ​នូវ​ចំនួន​របស់​ប្រភេទ​សត្វ​ទាំងនេះ​ពិតជា​អាចទៅរួច​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular