ប​.​ស​.​ស បង្ហាញ​ប្រាំ​ចំណុច​ដើម្បី​អនុវត្ត​ការងារ​បន្ត​លើ​វិសយ​របប​សន្តិ​សង្គម

ដោយ​: ពៅ​និមល​/​ភ្នំពេញ​: បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១​នេះ បាន​រៀប​កិច្ចប្រជុំ​លើក​ទី​៥ អាណត្តិ​ទី​១ ក្នុងការ​ពិនិត្យ​ពិភាក្សា​លើ​របាយ ការណ៍​ហិរញ្ញវត្ថុ​ឆ្នាំ​២០២០ របស់ ប​.​ស​.​ស ដែល​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​របស់លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន ក្រុមប្រឹក្សាភិបាល នៃ​ប​.​ស​.​ស​។​

​បន្ទាប់ពី​ឆ្លងកាត់​កិច្ចប្រជុំ​ពិភាក្សា​ចំនួន​៤​លើក​មកនេះ​លទ្ធផល​បានសម្រេច​អនុម័ត​ទាក់ទង ទៅនឹង​របៀបវារៈ​មួយចំនួន​ដូចជា​៖ អនុក្រឹត្យ​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ នៃ​ប​.​ស​.​ស និង​បទបញ្ជាផ្ទៃក្នុង​របស់​ប​.​ស​.​ស​, សេចក្តីសម្រេច​ស្តីពី​បែបបទ និង​នីតិវិធី នៃ​ការប្រជុំ របស់​ក្រុមប្រឹក្សាភិបាល នៃ​ប​.​ស​.​ស​, អនុក្រឹត្យ​ស្តីពី​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន សម្រាប់​បុគ្គល​ទាំងឡាយ​ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ​ដោយ​រួម បញ្ចូល​ទាំង​បុគ្គលិក​ធ្វើការ​តាមផ្លូវ​អាកាស និង​នាវា​សមុទ្រ ព្រមទាំង​អ្នកបម្រើ​ក្នុងផ្ទះ​, សេចក្តីសម្រេច​ស្តីពី​លក្ខន្តិកៈ​បុគ្គលិក នៃ​ប​.​ស​.​ស និង​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការ កំណត់​ប្រាក់​ឈ្នួល ឬ​ប្រាក់បៀវត្ស​ជាប់​ភាគទាន​។​

​នៅក្នុង​អង្គប្រជុំ​នេះ លោក​រដ្ឋមន្ត្រី បានស្នើ​ដល់​សមាជិក​ក្រុមប្រឹក្សាភិបាល​ទាំងអស់ ត្រូវ​បន្ត​ពិភាក្សា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បន្ថែមទៀត ដើម្បីឱ្យ​ច្បាប់​ស្តីពី​របប​សន្តិសុខ សង្គម​នេះ កាន់​តែមាន​លក្ខណៈ​ល្អ​ឡើង​ធ្វើយ៉ាងណា​ឲ្យ​ការ​អនុវត្តតាម​គោលការណ៍​នានា របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ធានាបាន​នូវ​សុខុមាលភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ពិសេស​កម្មករនិយោជិត​ប្រកបដោយ​ចីរភាព​។​

​បច្ចុប្បន្ននេះ ប​.​ស​.​ស បាន​នឹង​កំពុង​អនុវត្ត​របប​សន្តិសុខ​សង្គម​ចំនួន​០២​គឺ​៖ របប​សន្តិសុខ សង្គម​ផ្នែក​ហានិភ័យ​ការងារ (​គ្រោះថ្នាក់​ការងារ និង​ជំងឺ​វិជ្ជាជីវៈ​) ចាប់ផ្តើម​អនុវត្ត​នៅក្នុង​ឆ្នាំ ២០០៨ និង​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព ចាប់ផ្តើម​អនុវត្ត​នៅក្នុង​ឆ្នាំ​២០១៦ ហើយ​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ ប​.​ស​.​សនឹង​ដាក់ឱ្យ​ដំណើរការ​របប​សន្តិសុខ​សង្គម ផ្នែក​ប្រាក់​សោធន​ផងដែរ​។ រហូតមកទល់​ពេលនេះ ប​.​ស​.​ស មាន​សមាជិក​សរុប​ប្រមាណ ជាង ០២​លាន​នាក់​ហើយ ដែល​កំពុង​ប្រើប្រាស់​សេវា និង​ទទួលបាន​អត្ថប្រយោជន៍​របប សន្តិសុខ​សង្គម​ពី ប​.​ស​.​ស​។ សូមបញ្ជាក់​ទៀតថា យោងតាម​មាត្រា​៩ នៃ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៥២០/៥៨២ ចុះ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២០ បាន​ចែងថា ក្រុមប្រឹក្សាភិបាល​នៃ ប​.​ស​.​ស​. មាន​បេសកកម្ម​ដឹកនាំ តម្រង់ទិស​ការអនុវត្ត​សកម្មភាព​ការងារ និង​ធ្វើ​ការត្រួត ពិនិត្យ​លើ​ដំណើរការ​របស់ ប​.​ស​.​ស​. ដោយ​ផ្តោត​ពិសេស​លើ​ការត្រួតពិនិត្យ​និង​អនុម័ត ផែនការ​អភិវឌ្ឍ​រប​ស់ ប​.​ស​.​ស​. ទាំង​សម្រាប់​រយៈពេល​មធ្យម ទាំង​សម្រាប់​រយៈពេល​វែង ក្នុងការ​អនុម័ត​គម្រោង​ថវិកា និង​ផែនការ​លទ្ធកម្ម​ប្រចាំឆ្នាំ​របស់ ប​.​ស​.​ស​. ការត្រួត ពិនិត្យ និង​អនុម័ត​របាយការណ៍​គ្រប់គ្រង ប​.​ស​.​ស​. និង​ការត្រួតពិនិត្យ និង​អនុម័ត​លើ​របាយការណ៍ ហិរញ្ញវត្ថុ​ជាដើម​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular